Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាអង់គ្លេស ម្ចាស់មកុដ MTII 2025 សុំទោសពលរដ្ឋកម្ពុជាចំពោះទង្វើមិនគួរគប្បី ពេលភ្លក់បង្អែមខ្មែរ

បានផុស

នៅ

បវរកញ្ញាអង់គ្លេស ម្ចាស់មកុដ Miss Teen Icon United Kingdom2025 គឺSasha Star បានចេញលិខិតសុំទោសប្រជាជនកម្ពុជាក្រោយផ្ទុះការិះគន់យ៉ាងចាស់ដៃពីអ្នកប្រើប្រាស់បណ្តាញសង្គមនិងមហាជន ពិសេសអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា ចំពោះទង្វើមិនគួរគប្បីរបស់នាងពេលភ្លក់បង្អែមខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកគាំទ្រវិស័យបវរកញ្ញា បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងទៅលើបវរកញ្ញាម្ចាស់ Miss Teen Icon United Kingdom 2025 ក្រោយមានការចែកចាយវីដេអូនៃសកម្មភាពដែលនាងបញ្ចេញអាកប្បកិរិយាមិនសមរម្យ អំឡុងពេលប្រកួតនៅកម្ពុជា ខណ:ពេលដែលនាងកំពុងភ្លក់បង្អែម និងនំខ្មែរដោយបញ្ចេញកាយវិការនិងទឹកមុខហាក់ដូចមើលងាយលើម្ហូបអាហារខ្មែរ។

បន្ទាប់ពីឃើញទង្វើមិនសមរម្យរបស់ម្ចាស់មកុដរូបនេះ បានធ្វើឱ្យមហាជនបង្ហាញការខកចិត្តជាខ្លាំងរហូតផ្ទុះប្រតិកម្មរិះគន់ក្តៅគគុក។ យ៉ាងណា ក្រោយដឹងថាប្រជាជនកម្ពុជាមិនពេញចិត្តទង្វើរបស់ខ្លួន ហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធីអន្តរជាតិ Miss Teen Icon International ក៏បានបង្ហោះសារភ្ជាប់ជាមួយលិខិតសុំទោសពីម្ចាស់មកុដផ្ទាល់។

ក្នុងនោះដែរនាង Sasha Star បានបង្ហាញអារម្មណ៍សោកស្ដាយខ្លាំងចំពោះទង្វើរបស់ខ្លួន និងបានសុំទោសទៅកាន់មហាជនខ្មែរពាក់ព័ន្ធរឿងរ៉ាវដែលបានកើតឡើងកន្លងទៅ។ នាងក៏អរគុណរាល់ការស្វាគមន៍យ៉ាងកក់ក្ដៅអំឡុងពេលខ្លួននាងមកចូលរួមប្រកួតនៅប្រទេសកម្ពុជាផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម