Connect with us

ជីវិតកម្សាន្ដ

ភាពយន្តគំនូរជីវចល ១២ កំដរកុមារភាពកុមារកម្ពុជាជាង ២ទសវត្សរ៍មុន និងយកបានប្រជាប្រិយភាពខ្លាំង

បានផុស

នៅ

បើរំលឹកពីរឿងភាគគំនូរជីវចលកាលពីជាង ២០ឆ្នាំមុន ស្ថានីយ៍ទូរទស្សន៍ធំៗមួយចំនួនរបស់កម្ពុជា បាននាំយក គំនូរជីវចលបរទេសល្បីៗជាច្រើន ពិសេសគំនូរជីវចលភាគរបស់ប្រទេសជប៉ុន និងបារាំង ដែលត្រូវបានចាក់ផ្សាយ និងគាំទ្រយ៉ាងផុសផុលបំផុត ហើយនៅតែដក់ក្នុងការចងចាំនូវអនុស្សាវរីយ៍កុមារភាពរបស់អ្នកធំធាត់អំឡុងពេលនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចនេះ កម្ពុជាថ្មី សូមណែនាំភាពយន្តភាគគំនូរជីវចលល្បីៗភាគច្រើន ដែលទទួលបានការគាំទ្រខ្លាំងនៅកម្ពុជា។

១. Dragon Ball  
Dragon Ball គឺជាសិទ្ធិផ្តាច់មុខប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុន ដែលបង្កើតឡើងដោយ Akira Toriyama ក្នុងឆ្នាំ១៩៨៤ ។ គំនូរជីវចលដើមនៃរឿងនេះ ត្រូវបានដាក់ជាស៊េរីក្នុង Weekly Shōnen Jump ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ ១៩៩៥ និងត្រូវបានចាក់ផ្សាយនៅកម្ពុជា ប្រហែលខ្ទង់ឆ្នាំ២០០០ឡើង ដោយទទួលបានភាពល្បីល្បាញបំផុតនាពេលនោះ។

តាមរយៈដើរតាមដំណើរផ្សងព្រេងរបស់ Son Goku ដែលជាអ្នកក្បាច់គុនវ័យក្មេង និងមិត្តភក្តិមួយក្រុម ក្នុងបេសកកម្មស្វែងរកគ្រាប់បាល់គ្រីស្តាល់ទាំង ៧ ដើម្បីសុំបំណងប្រថ្នា ក៏ដូចជាប្រយុទ្ធជាមួយនឹងអំពើអាក្រក់ គំនូរជីវចលមួយនេះ បានធ្វើឱ្យភាគច្រើននៃមនុស្សពេញវ័យ ៣០ឆ្នាំឡើងទៅ នៅតែចងចាំអនុស្សាវរីយកុមារភាពមួយនេះមិនអាចបំភ្លេចបាន។ ពិសេស តួអង្គសំខាន់ៗ ដូចជា ស៊ុបភើ សៃយ៉ា (Super Saiyan) | Goku និង បិសាចបួរ ជាដើម។

២. វីរៈនារីសេឡាម៉ូន “Sailor Moon
ជា​ស៊េរី​គំនូរជីវចល​ជប៉ុន​ ដែល​និពន្ធ​និង​គូរ​ដោយ​ Naoko Takeuchi ។ រឿងនេះត្រូវបានសរសេរជាស៊េរីដំបូង នៅក្នុងទស្សនាវដ្តី shōjo manga របស់ Kodansha Nakayoshi ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៧ និងចាក់ផ្សាយនៅកម្ពុជាប្រហែលនឹងពេលវេលាគំនូរជីវចលខាងលើដែរ។ 

ស៊េរីរឿងនេះ ជាដំណើរផ្សងព្រេងរបស់សិស្សស្រីម្នាក់ឈ្មោះ Usagi Tsukino ដែលអាចប្រែកាយខ្លួនទៅជាវីរៈនារី ហើយត្រូវគេហៅថា សេឡាម៉ូន ។ នាងក៏ជាដឹកនាំសិស្សស្រីដែលមានវេទមន្ត្តមួយក្រុមផងដែរ “Sailor Guardians” ដែលមានតួនាទីប្រយុទ្ធ ដើម្បីការពារការលួច Silver Crystal និងការបំផ្លិចបំផ្លាញនៃប្រព័ន្ធព្រះអាទិត្យ។ រឿងនេះល្បីល្បាញខ្លាំង រហូតមានការផលិតជាផ្ទាំងរូបតុក្កកាផ្គុំ និងដាក់លក់លើទីផ្សារកម្ពុជាថែមទៀតផង។

៣. ជ្រូកអវកាស ប៉ូលីន
ជាខ្សែភាពយន្តគំនូរជីវចលរបស់ជប៉ុន ដែលដកស្រង់ចេញពីសៀវភៅ Manga Series ហើយក្រោយមកក៏ផលិតជាខ្សែភាពយន្តគំនូរជីវចល (Anime Series) ដែលមាន Nippon Animation ជាអ្នកផលិត រួចក៏ចាក់ផ្សាយផ្លូវការដោយ MBS Stations របស់ជប៉ុន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៩៤ រហូតដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ១៩៩៥ ។ ដំណាលនៃភាពយន្តនេះ មិនសូវជាខុសគ្នានឹងរឿងខាងលើ និយាយពីវីរៈនារីជួយដល់មនុស្សលោក ដែលប្រែក្រឡាជាជ្រូក មានបេសកកមម្មការពារយុត្តិធម៌ និងប្រមូលគុជខ្យង។

៤. ឈីងចាំង (Shin-Chan) 
ឈីងចាំង ជាភាពយន្តគំនូរជីវចលដ៏ល្បីរបស់ជប៉ុន ផលិតឡើងដោយលោក Yoshito Usui ។ ភាពល្បីល្បាញនៃភាពយន្តគំនូរជីវចលមួយនេះ គឺល្បីទូទាំងពិភពលោកតែម្តង ខណៈក៏ទទួលការគាំទ្រខ្លាំងផងដែរនៅកម្ពុជា។

៥. ជូពី និង ឌូឌូ (T’choupi et Doudou)
T’choupi et Doudou គឺជារឿងភាគទូរទស្សន៍បែបគំនូរជីវចល បារាំង-កាណាដា ដែលផលិតចេញពីរឿងភាគអក្សរសិល្បិ៍ ចាក់ផ្សាយជាផ្លូវការនៅបារាំង និងកាណាដា អំឡុងឆ្នាំ១៩៩៩ ។ ដ្បិតកម្ពុជាមិនអាចបញ្ជាក់ឆ្នាំដែលចាក់ផ្សាយនៅកម្ពុជា ប៉ុន្តែដំណាលរឿងក្មេងប្រុសដែលមិនអាចឃ្លាតឆ្ងាយពីតុក្កតាខ្លាឃ្មុំរបស់ខ្លួនមួយនេះ ទទួលបានការគាំទ្រមិនធម្មតាឡើយ និងនៅតែធ្វើឱ្យមនុស្សពេញវ័យ ចងចាំមិនភ្លេចនូវអនុស្សាវរីយ៍ជាមួយគំនូរជីវចលមួយនេះ។

៦. វេជ្ជបណ្ឌិត គ្លូប៊ីល (Dr.Globule)
ជាគំនូរចីវចលភាគរបស់បារាំង-អង់គ្លេស និយាយពីអ្នកវិទ្យាសាស្ត្រមួយរូប ដែលចូលចិត្តធ្វើរឿងឆ្កួតលីលា និងមានសុនខគ្រោងឆ្អឹងមួយឈ្មោះ Horrifido រស់នៅជាមួយ។ តុក្កតានេះបង្កើតឡើងដោយលោក Tony Barnes ផលិតដោយ Philippe Mounier Marketing Production និង The Sleepy Kids Company Ltd ចាក់ដំបូង នៅចក្រភពអង់គ្លេស លើប៉ុស្តិ៍ ITV ឆ្នាំ១៩៩៤ រហូតឆ្នាំ១៩៩៧ ។ រឿងនេះ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ទទក និងទទួលបានភាពល្បីល្បាញខ្លាំងដូចគ្នា។

៧. រឿងនិទានលោកឪកាស្ទ័រ
Les Histoires du père Castor គឺជាស៊េរីគំនូរជីវចលបារាំង-កាណាដា ដែលផលិតដោយ Cinar ដោយផ្អែកលើសៀវភៅនិទានកុមារ Père Castor ស្នាដៃអ្នកនិពន្ធជនជាតិបារាំង Paul Faucher ។ ភាពយន្តគំនូរជីវចល ដែលដំណាលពីរឿងនិទានផ្សេងៗរបស់លោកឪកាស្ទ័រនេះ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា «ទទក» និងទទួលបានគាំទ្រច្រើនដូចគ្នារឿងទាំងអស់ខាងលើដែរ។

៨. សាមបារ និងសត្វទន្សាយ (Samba et Leuk)
ជាភាពយន្តគំនូរជីវចលភាគបារាំង-កាណាដា បង្កើតឡើងដោយ Olivier Massart និងចាក់ផ្សាយនៅបារាំង និងកាណាដា ក្នុងឆ្នាំ១៩៩៧ ជារឿងដំណាលពីក្មេងប្រុសអាហ្វ្រិកម្នាក់ ដែលមានបេសកកម្មស្វែងរកវត្ថុស័ក្តិសិទ្ធបូជាដល់ព្រះម៉ែគូរី ជាមួយដៃគូ ២នាក់ទៀត ម៉ារីណា និងឡឹក ដើម្បីសង្គ្រោះភូមិស្រុកពីអំណាចខ្មៅងងឺតរបស់បិសាច ទូហ្គោម ។

៩. ព្រះនាង ហ្សេរ៉ាហ្សាត (Shéhérazade)
ជាភាពយន្តភាគបែបគំនូរជីវចលរបស់បារាំងដែលចាក់ផ្សាយដំបូងពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០០ នៅលើប៉ុស្តិ៍ទូរទស្សន៍បារាំង France 2 និងត្រូវបានចាក់ផ្សាយលើប៉ុស្តិ៍ ទទក ហើយទទួលបានការគាំទ្រផងដែរ។

១០. ក្មេងតូចត្រកូលធ្មប់ (The Little Witches)
ជាគំនូរចីវចលរបស់ប្រទេស បារាំង និងអេស្ប៉ាញ ដំណាលពីទីក្រុងនៅថ្ងៃអនាគតមួយឈ្មោះ City Base ដែលប្រឈមមុខនិងការគំរាមកំហែងរបស់ Megalomaniac Wolti ទាមទារឱ្យត្រកូលធ្មប់ទាំងនេះ តតាំងការពារ។

១១. វីរៈនារីអេនីម៉ា
ជាភាពយន្តតុក្កតារបស់បារាំងមួយទៀត ដែល «ទទក» យកមកចាក់ផ្សាយនិងទទួលបានការគាំទ្រច្រើន។ រឿងនេះ និយាយពីក្មេងស្រីម្នាក់ អាចហោះហើរជាមួយឈុតចារនា ក្រោយប្រើស្បែកជើងវេទមន្តបង្កើតឡើងដោយលោក Eunice Alvarado Ellis ផលិតដោយ Vintage Production ចាក់ផ្សាយនៅបារាំងឆ្នាំ១៩៩៧ ។

១២. វីរៈនារីទាំង ៣ (Totally Spies)
ជាភាពយន្តគំនូរជីវចលរបស់បារាំង និយាយអំពីចារនារី ៣ នាក់នៅ Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក ដែលធ្វើការជាភ្នាក់ងារសម្ងាត់ បំពេញបេសកកម្មជាមួយអាវុធបែបវិទ្យាសាស្ត្រ និងចាក់ផ្សាយដំបូងនៅបារាំងឆ្នាំ២០០២ ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤៣ វិនាទី មុន

ភាពយន្តគំនូរជីវចល ១២ កំដរកុមារភាពកុមារកម្ពុជាជាង ២ទសវត្សរ៍មុន និងយកបានប្រជាប្រិយភាពខ្លាំង

សេដ្ឋកិច្ច៣៤ នាទីutes មុន

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរឥណ្ឌូនេស៊ីមកលេងកាន់តែច្រើន ក្នុងរដូវកាលបៃតង

ព័ត៌មានជាតិ៣៨ នាទីutes មុន

ក្រសួងការងារ សហការជាមួយ TAFTAC ផ្សព្វផ្សាយលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់រោងចក្រនៅខេត្តតាកែវ

ព័ត៌មានជាតិ៥៣ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

សេដ្ឋកិច្ច១ ម៉ោង មុន

តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន រំពឹងលេចរូបរាងឡើង ៣ ឆ្នាំ ខាងមុខ

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម