Connect with us

ជីវិតកម្សាន្ដ

តួស្រីថៃល្បីៗទាំងនេះ បានសម្ដែងរឿងភាគ និងភាពយន្តល្បី រឿង «Mae Nak» តាមជំនាន់

បានផុស

នៅ

ថ្មីៗនេះ ព័ត៌បានចុះផ្សាយថា តារាសម្ដែងស្រីលំដាប់ប្រទេសនាង Kwan Usamanee នឹងមានវត្តមានសម្ដែងក្នុង​រឿងភាគល្បីមួយ​ឡើ​ងវិញគឺ រឿង «Mae Nak Phra Khanong» សម្រាប់ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានេះផងដែរ បើយើងរម្លឹកពីតារាស្រីថៃមួយចំនួនទៀត ដែលធ្លាប់បានសម្ដែងជាតួអង្គសំខាន់ នៅក្នុងរឿងភាគ ក៏ដូចជា​ប្រ​ភេទ​​ខ្សែភាពយន្តដ៏ល្បីនេះ មានសរុបចំនួន ៧រូប។ តារាស្រីទាំង ៧រូប ខាងក្រោមនេះ សុទ្ធសឹងតែជាតារាស្រីដែលមានកេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​សម្ដែងក្នុងប្រទេសថៃផងដែរ៕

ឥឡូវ! មកស្គាល់ពីតារាស្រីដែលសម្ដែងក្នុងរឿង «Mae Nak» ទាំង ៧រូបខាងក្រោមនេះ៖

១. Tik Kanyarat

តារាស្រីជើងចាស់ Tik សម្ដែងជាតួអង្គក្នុងរឿងភាគ «Mae Nak Phra Nakhon» ក្នុងឆ្នាំ ១៩៩៦។

២. Sai Charoenpura

នាងសម្ដែងក្នុងខ្សែភាពយន្ត រឿង «Nang Nak» ក្នុងឆ្នាំ ១៩៩៩។

៣. Aum Patchrapa

កំពូលតារាសម្ដែងលំដាប់ប្រទេស Aum សម្តែងរឿងភាគ «Mae Nak» អោយប៉ុស្តិ៍លេខ ៧ថៃ ក្នុងឆ្នាំ ១៩៩៩ ជាមួយដៃគូ  Pete Tho​​ngjure។

៤. Namfon Kullanat

តារាស្រីដ៏ល្បី Namfon សម្ដែងជាតួអង្គក្នុងរឿងភាគ «Mae Nak Phra Khanong» អោយប៉ុស្តិ៍លេខ ៣ថៃ ក្នុងឆ្នាំ ២០០០។

៥. Mai Davika

កាលពីឆ្នាំ ២០១៣ Mai សម្តែងខ្សែភាពយន្ត រឿង «Pee Mak» ជាមួយតារាប្រុស Mario Maurer។

៦. Baitoey Suteewan

ក្នុងឆ្នាំ ២០១៦ តួសម្ដែងរឿង «Mae Nak» សម្ដែងដោយតារាចម្រៀងស្រស់ស្អាតនាង Baitoey។

៧. Kwan Usamanee

សម្រាប់ឆ្នាំ ២០២១ នេះ រឿងភាគ «Mae Nak Phra Khanong» សម្ដែងដោយ Kwan Usamanee ដែលនឹងមានវត្តមាន​នៅលើ​ក​ញ្ចក់​​ទូរទស្សន៍ឆាប់ៗនេះ៕

អត្ថបទផ្ដល់ដោយ៖ Poraman

ចុចអាន៖ភ្លេចៗខ្លួន! រឿង «Song Sanaeha» James Ma និង Kimberley ជិតដល់ថ្ងៃចាក់ផ្សាយហើយ

ចុចអាន៖ញាក់សាច់! ពេលដឹងតម្លៃរ៉ូបនៅលើខ្លួន Aum Patchrapa អាចទិញកូនវិឡាមួយនៅបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម