ជីវិតកម្សាន្ដ
បែកពីអ្នកគាំទ្រយូរ! Seungkwan សមាជិក Seventeen បង្ហោះរូបថ្មីដំបូង ក្រោយបាត់មុខជាង ២ឆ្នាំ
អស់រយៈពេលជាង ២ឆ្នាំមកហើយ ដែលតារាចម្រៀងប្រុស លោក Seungkwan សមាជិក Seventeen បានបាត់មុខនៅលើបណ្ដាញសង្គម រហូតធ្វើឱ្យក្រុមអ្នកគាំទ្រមានក្តីនឹករលឹកដល់លោកជាខ្លាំង។

រហូតមកដល់យប់ថ្ងៃទី៣១ ខែមិនានេះដែរ នៅលើបណ្ដាញសង្គម Instagram របស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពថ្មី ៣សន្លឹកដំបូង ថតជាមួយនឹងសត្វឆ្កែដ៏គួរឲ្យស្រលាញ់របស់លោក បង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្ដាញសង្គម។
បើទោះបីជារូបភាពរបស់ Seungkwan មានពាក់ម៉ាសការពារពន៌ខ្មៅ នៅជាប់មុខរបស់លោកដោយមិនបានបង្ហាញមុខមាត់ពេញក៏ដោយ ប៉ុន្តែអ្នកគាំទ្ររបស់លោកម្នាក់ៗពិតជាមានភាពរីករាយ និងរំភើបជាខ្លាំង ដែលបានឃើញអាយដលរបស់ពួកគេ ត្រឡប់មកវិញ។ នៅក្នុងរូបភាពទាំងនោះ Seungkwan លោកបានទៅលេងនៅឯស្រុកកំណើតរបស់លោក នៅក្នុងទីក្រុងប៊ូសាន ដោយបានថតបង្ហាញពីទេសភាពនៅមុខភូមិវប្បធម៌ ក្នុងតំបន់ Gamcheon។



ចាប់តាំងពីពេលនោះមកអ្នកគាំទ្រជាច្រើន បានយករូបភាពនៅក្នុងបណ្តាញសង្គមរបស់លោក យកទៅចែករំលែកដោយក្តីរំភើបបង្ហោះរូបថតរបស់ Seungkwan ជាច្រើននៅលើគណនី Twitter របស់ពួកគេ។ ជាមួយគ្នានោះដែរ គ្រប់គ្នាក៏នឹងរំពឹងទុកថាសមាជិកទាំង ៨ រូបរបស់ក្រុម Seventeen ក៏នឹងលេចមុខនៅលើបណ្ដាញសង្គមផងដែរ៕



អត្ថបទផ្ដល់ដោយ៖ Poraman
ចុចអាន៖ត្រៀមចេញអាល់ប៊ុមចម្រៀងថ្មី IU ប្តូរស្ទីលតែងខ្លួននិងផាត់មុខ ប្លែកខុសពីមុន
ចុចអាន៖តារាកូរ៉េ ៥ រូប បើកចិត្តនិយាយរឿងស្នេហាលើកដំបូង ធ្លាប់ធ្វើឲ្យឈឺចាប់ខ្លាំង
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៩ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


