Connect with us

ព័ត៌មានជាតិ

សិក្ខាកាម​មួយ​ក្រុម​ប្រារព្ធ​ធ្វើ​សន្និសីទ​មួយ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​គុណ​តម្លៃ​នៃ​សិល្បៈ

បានផុស

នៅ

សន្និសីទ​សិល្បៈ​វិ​បស​ ៖”​គុណ​តម្លៃ​នៃ​សិល្បៈ​” ជា​គម្រោង​រួមគ្នា​របស់​អ្នកទទួល​អាហារូបករណ៍​ទស្សន​វ​ប្ប​ធម៌​ឆ្នាំ​២០២០ នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។ សន្និសីទ​នេះ​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ៦ មេសា ឆ្នាំ ២០២១ ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ប៊​ន​នឹម មី​លី​យ៉ា ជា​សិក្ខាកាម​ម្នាក់ ក្នុងចំណោម​សិក្ខាកាម​៦​នាក់ និង​ជា​អ្នកគ្រប់គ្រង​គម្រោង​នេះ នេះ​បានឱ្យដឹងថា សន្និសីទ​សិល្បៈ​វិ​បស​៖”​គុណ​តម្លៃ​នៃ​សិល្បៈ​” មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​គុណ​តម្លៃ​សិល្បៈ​មកលើ​សហគមន៍ សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គមជាតិ និង​មនុស្សជាតិ​។

ជាមួយគ្នានេះដែរ លោក ប៉ូ​សា​គុណ ជា​សិក្ខាកាម និង​ជា​អ្នកសម្របសម្រួល​សន្និសីទ​នេះ បានឱ្យដឹង​ដែរ​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បី​សម្រួល​ដល់​ការចូលរួម កម្មវិធី​ពេញ​មួយ​ថ្ងៃនេះ​នឹងធ្វើ​ឡើងជា​លក្ខណៈ​អន​ឡាញ​តាម​កម្មវិធី Zoom ហើយ​និង​មាន​ផ្សាយ​ផ្ទាល់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (https://www.facebook.com/Cambodianlivingarts) និង ហេ្វ​ស​ប៊ុ​ក​ផេ​ក​របស់​សន្និសីទ​សិល្បៈ​វិ​បស (https://bit.ly/3r6CS3k) ផងដែរ​។

​អ្នកសម្របសម្រួល​រូបនេះ បានឱ្យដឹង​ទៀតថា សន្និសីទ​សិល្បៈ​វិ​បស «​គុណ​តម្លៃ​នៃ​សិល្បៈ​» ចែកចេញជា​៣​កម្មវិធី​គឺ ៖

១ ពិ​ព័រ​ណ៌​រូបថត​៖ «​ដង្ហើម​នា​សហ​សម័យ​» ដោយ កែវ ភ័​ក្រ និង សិល្បករ ម៉ិច សេរី​រ័ត្ន ពី​ម៉ោង​

៩-១០.៣០ ព្រឹក ។ (​ព័ត៌មាន​ពិស្តារ​អំពី​ពិ​ពរ​ណ៌​រូបថត​សូម​ចុច ៖ https://bit.ly/3wor93Z)

២ វេទិកា​ពិភាក្សា​៖ «​គុណ​តម្លៃ​នៃ​សិល្បៈ​» ដោយ ឃុ​ត សុខឿន​, កែវ ភ័​ក្រ​, ម៉​ង់ វ៉ា​លី​, និង បូ​នឹម មី​លី​យ៉ា ពី​ម៉ោង ២.៣០- ៤ រសៀល​។ (​ព័ត៌មាន​ពិស្តារ​អំពី​វេទិកា​ពិភាក្សា​នេះ​សូម​ចុច ៖ https://bit.ly/3rKGFDG)

៣ វេទិកា​ពិភាក្សា​៖ «​ស្មារតី​នៃ​របាំ​» ដោយ ជុំ​វណ្ណ សូ​ដា​ជីវី និង ប៉ូ សា​គុណ ពី​ម៉ោង​៤.៣០-៥.៣០ រសៀល​។ (​ព័ត៌មាន​ពិស្តារ​អំពី​វេទិកា​ពិភាក្សា​នេះ​សូម​ចុច ៖ https://bit.ly/3cH6255)

​ជា​ចុងក្រោយ កញ្ញា ប៊​ន​នឹម មី​លី​យ៉ា អ្នកគ្រប់គ្រង​គម្រោង សន្និសីទ​សិល្បៈ​វិ​បស​៖”​គុណ​តម្លៃ​នៃ​សិល្បៈ​” បានស្នើ​ឱ្យមាន​ការចូល​រួម​អ្នក​សិស្ស និស្សិត អ្ន សិល្បករ ក​ស្រាវជ្រាវ អ្នក​ស្រលាញ់​សិល្បៈ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ស្វែងយល់​បន្ថែមទៀត​អំពី​គុណ​តម្លៃ​នៃ​សិល្បៈ​របស់​ជាតិ​យើង​៕

​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លោក ប៉ូ សា​គុណ តាមរយៈ​លេខ ០១២ ៤៣២ ២០១ ឬ លោក ឃុ​ត សុខឿន តាមរយៈ​លេខ ០១២ ៦១០ ៥៥០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម