ជីវិតកម្សាន្ដ
សុខ សីឡាលីន អរគុណមនុស្សម្នាក់ ដែលចូលក្នុងគ្រួសារខ្លួន
ខណៈដែលនាង និងសមាជិកក្រុមគ្រួសារមួយចំនួនទៀត កំពុងរង់ចាំលទ្ធផលសំណាកលើកទី២នោះ តារាចម្រៀង សុខ សីឡាលីន បានបញ្ចេញអត្តសញ្ញាណបុរសម្នាក់ភ្ជាប់នឹងការបើកកកាយអត្តចរិក ព្រមទាំងប្រវត្តិជាច្រើន។
កញ្ញា សុខ សីឡាលីន បានពោលថា បុរសរូបនោះ គឺជាបុគ្គលដែលល្អបំផុតសម្រាប់គ្រួសារនាងហើយមិនតែប៉ុណ្ណោះ ក៏តែងតែជួយដោះស្រាយបញ្ហាមួយចំនួនដល់គ្រួសារនាងផងដែរ។ សុខ សីឡាលីន បានលើកឡើងថា មនុស្សប្រុសម្នាក់នេះ ល្អពេកហើយ ដែលជាបងប្រុសដ៏ល្អ ប្អូនថ្លៃដ៏ល្អ ស្វាមី និងប៉ាដ៏ល្អ កូនប្រសារដ៏ល្អ អរគុណដែលចូលមកក្នុងគ្រួសាររបស់នាង។

តារាស្រី សុខ សីឡាលីន បានបន្តថា គ្រប់ពេលគាត់តែងតែជាជំហរដោះស្រាយឲ្យកម្លាំងចិត្ត មិនថាគ្រួសារមានបញ្ហាធំ ឬរឿងរ៉ាវអ្វី គាត់មិនដែលស្តីបន្ទោស មិនខឹងសំបារ យល់យោគហើយឲ្យតម្លៃ គិតគូរពីគ្រួសារណាស់ រកដំណោះស្រាយល្អៗ ឱបក្រសោបរ៉ាប់រងតែឯង ជាជំហរកូនប្រុស (បញ្ជាក់គ្រួសារបង្កើតគាត់ទៅនៅUSAអស់ហើយ) ។

សុខ សីឡាលីន បន្ថែមទៀតថា សុំទោសដែលរឿងខ្លះ គាត់ត្រូវមកឈឺក្បាល និងរ៉ាប់រងទាំងគាត់មិនដែលរអ៊ូរទាំ មួយជីវិតនាងអស់បារម្ភពីប្អូនស្រី សុខ ស្រីល័ក្ខ ហើយ ព្រោះគាត់នៅក្បែរមនុស្សល្អដូចបងប្រុស Ruon Ouk (ស្គាល់គាត់ជិត២០ឆ្នាំតាំងពីមិនទាន់ក្លាយជាបងប្អូនគឺចរិតគាត់មិនប្រែប្រួលចិត្តល្អ អំណត់មនុស្សមានចំណេះដឹង និងជាមនុស្សមានហេតុផល )។
ក្រៅពីនេះ សុខ សីឡាលីន ក៏បានបញ្ជាក់ពីសុខភាពរបស់នាង និងក្រុមគ្រួសារល្អជាធម្មតា ខណៈដែលកំពុងរង់ចាំការយកសំណាកលើកទី២៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


