Connect with us

ជីវិតកម្សាន្ដ

ឈីន រតន: ប្រាប់មិត្តក្នុងវិស័យសិល្ប: និងអ្នកគាំទ្រ ឱ្យប្រុងប្រយ័ត្ន ក្រោយមានអ្នកក្លែងបន្លំអត្តសញ្ញាណខ្លួន

បានផុស

នៅ

ដោយមានក្តីព្រួយបារម្ភក្រែងជនខិលខូចប្រើឈ្មោះខ្លួនទៅធ្វើរឿងពុំគួរធ្វើ តារាចម្រៀង ឈីន រតន: បានប្រកាសឱ្យយាមិត្តភក្តិសិល្ប: និងអ្នកគាំទ្ររបស់ខ្លួន មានការប្រុងប្រយ័ត្ន ខណ:ថ្មីៗនេះ ឈ្មោះហើយនិងរូបភាពរបស់តារាស្រីរូបនេះ ត្រូវបានគេប្រើដើម្បីបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយ។

ឈីន រតនៈ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ឈីន រតន: បានឱ្យដឹងតាមរយ:ហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា មួយរយៈនេះ ដោយសារមានការក្លែងបន្លំដោយប្រើឈ្មោះរបស់ខ្លួនច្រើន ដោយប្រើឈ្មោះ (Chhin Ratanak) ដោយមិនប្រើពាក្យថា Fan នោះឡើយ។ ដោយហេតុនេះ តារាចម្រៀងរូបនេះ សន្មត់ថា នេះជាសកម្មភាពក្លែងបន្លំ ពីជនអានាមិក។

ឈីន រតនៈ ថា “សូមជម្រាបជូនទៅដល់ពុកម៉ែបងប្អូន និង Fan ទាំងអស់ដើម្បីការពារទុកជាមុន ប្រសិនបើពុកម៉ែបង ប្អូន Fanទាំងអស់បានឃើញ Page ឬ Account ផ្សេងខុសពី Page ឬ Account ទាំង៣របស់ខ្ញុំ សូមបងប្អូនកុំ Like ឬ Follow ជៀសវៀងជនខិលខូចក្លែងបន្លំ”។

សូមជម្រាបដែថា អំឡុងមួយរយ:ពេលចុងក្រោយនេះ គេសង្កេតឃើញមានតារាសិល្ប:ល្បីៗរបស់ខ្មែរមួយ ចំនួនមកហើយដែលត្រូវបានរងគ្រោះជួបបញ្ហានេះដូចគ្នា ដោយបែបនេះហើយ កញ្ញា ឈីន រតនៈ ប្រកាសប្រាប់មហាជនជាមុន ដើម្បីឱ្យមានការប្រុងប្រយ័ត្នចំពោះករណីខាងលើ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម