ជីវិតកម្សាន្ដ
ប្រឡូកសិល្បៈ១០ឆ្នាំ! ឈីន រតនៈ អះអាងថានឹងបន្តដំណើរលើវិថីមួយនេះរៀងរហូត ឱ្យតែនៅមានការគាំទ្រ
ស្របពេលដែលកំពុងជោគជ័យ និងទទួលបានការគាំទ្រនៅលើវិថីសិល្ប: តារាចម្រៀងតារាចម្រៀង ឈីន រតនៈ បានដាក់ក្តីពឹងថា នាងនឹងអាចបន្តលើវិថីមួយនេះជារៀងរហូតប្រសិននៅមានការគាំទ្រពីទស្ស និកជននិងហ្វេនៗរបស់ខ្លួនខណ:នាងចាត់ទុកថា អ្ន កទាំងនោះជាចំណែកនៃបេះដូង។

ជាការពិតបើគិតមកទល់ពេលនេះគឺមានរយៈពេល ១០ឆ្នាំ ហើយដែលតារាចម្រៀងវ័យក្មេង ឈីន រតនៈ បានប្រឡូកក្នុងវិស័យសិល្បៈចម្រៀងរបស់ខ្លួនបន្ទាប់ពីនាងបានឆ្លងកាត់ការចូលរួមប្រឡងក្នុងកម្មវិធី The voice Cambodia រដូវកាលទី២ឆ្នាំ២០១៦ ។ ក្នុងនោះ ឈីន រតន: ក៏រំពឹងថា ខ្លួននឹងអាចបន្តឈរជើងក្នុងវិស័យមួយនេះជារៀងរហូតទៀតផង។

តារាចម្រៀង ឈីន រតន: បានរៀបរាប់ថា ១០ឆ្នាំពិតបជាដើរលឿនមែនអរគុណបណ្តាអ្នកគាំទ្រទាំងអស់គ្នា ដែលតែងតែស្រលាញ់និងគាំទ្រនាងខ្ញុំ ឈីន រតនៈ តាំងពីពេលចាប់ផ្តើមរហូតមកដល់ពេលនេះ ជាពិសេសអរគុណប្អូនៗ Admin ទាំងពីរដែលតែងតែ Post គាំទ្ររាល់គ្រប់សកម្មភាពរបស់ខ្ញុំចាំលើកទឹកចិត្តខ្ញុំគ្រប់ពេល ។
ឈីន រតន: បាននិយាយបន្តថានាងក៏អរគុណដល់អ្នកម្តាយដែលតែងតែជំរុញនិងលើកទឹកចិត្តកូនស្រីលើវិថីដែលខ្លួនស្រលាញ់រហូតនិងលោកគ្រូ ណុប បាយ៉ារិទ្ធ ដែលបានជ្រើសរើស នឹងតែងតែបង្ហាត់បង្រៀន។ ពិសេសការផ្តល់ឱកាសឱ្យខ្លួនបានបញ្ចេញសម្ថភាព និងបំពេញក្តីស្រមៃរបស់ខ្លួន ទើបទទួលបានការស្រលាញ់ និងគាំទ្រពីបងប្អូនរហូតដល់សព្វថ្ងៃ។
តារាចម្រៀង រតន: បន្ថែមថា “ជាចុងក្រោយ នាងខ្ញុំសូមសន្យាថានៅតែបន្តលើវិថីមួយនេះជារៀងរហូតទៅ ឱ្យតែមានការគាំទ្រពីបងប្អូន និងអ្នកគាំទ្រទាំងអស់ង់ប្រាប់ថា អ្នកទាំងអស់គ្នាជាចំណែកនៃបេះដូងរបស់ខ្ញុំ”។ គួរបញ្ជាក់ថា ឈីន រតនៈ គឺជាបេក្ខនារីមកពីខេត្តកំពង់ចាម បានធ្វើឱ្យគណៈកម្មការទាំង៤រូប គោះប៊ូតុងយក ខណៈពេលដែលនាងបានឡើងបកស្រាយចម្រៀងក្រោមចំណងជើងថា SAXOPHONE បាត់ស្នេហ៍ក្នុងកម្មវិធី The voice Cambodia រដូវកាលទី២កន្លងទៅ៕ ដោយ ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


