Connect with us

ជីវិតកម្សាន្ដ

លោក សុីន​ សេដ្ឋសុគន្ធា​ ចៅប្រុសបង្កេីតអធិរាជសំឡេងមាស​ ស៉ីន ស៉ីសាមុត​ ចេញបទទំនុកច្រៀងថ្មី​

បានផុស

នៅ

លោក សុីន​ សេដ្ឋសុគន្ធា​ ដែលជាចៅប្រុសប ង្កេីតអធិរាជសំឡេងមាស​លោកតាស៉ីន ស៉ីសាមុតបា នចេញបទចម្រៀងដែលជាការតាក់តែងនិពន្ធទាំងបទភ្លេង និងទំនុកច្រៀងថ្មី​កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី០១ ខែតុលា ​ឆ្នាំ២០២៥នេះ ​ធ្វើឲ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ និងសរសើរពីទឹកដមសំឡេងមិនចាញ់ជីតានោះទេ។

Oplus_131072
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារលោក សុីន​ សេដ្ឋសុគន្ធា​ គឺជាឈាមជ័រអ្នកសិល្ប:ដ៏ល្បីល្បាញនាអំឡុងទស្សវត្ស៥០ ដល់៧០ ទើបធ្វើឲ្យប្រជាប្រិយភាពរបស់លោកពេលនេះកាន់តែទទួលបានការគាំទ្រខ្លាំងពីបណ្តាមជ្ឈដ្ឋានមហាជន ពិសេសអ្នកសិល្ប:ក្នុងសម័យបច្ចុប្បន្ន។ លោក សេដ្ឋសុគន្ធា គឺជាកូនប្រុសរបស់លោក សុីន​ ច័ន្ទឆាយា ។

បទចម្រៀងទំនុកថ្មីដែលលោកទើបតែទម្លាយ កាលពីយប់ថ្ងៃទី០១ខែតុលាឆ្នាំ២០២៥ មានចំណងជើងថា
យប់ ឬ ថ្ងៃ (Night or Day)។ លោកជាអ្នកនិពន្ធបទភ្លេងដោយផ្ទាល់ និងទំនុកច្រៀង គឺនិពន្ធរួមគ្នាជាមួយ
លោកស្រី ទេព ធីតា រីឯបទភ្លេង និងតន្ត្រីដោយលោក វង្ស រ៉ាវ៉េត ។

លោក សុីន​ សេដ្ឋសុគន្ធា​ ជាចៅប្រុសបង្កេីតតែម្នាក់គត់របស់អធិរាជសំឡេងមាសលោកតា សុីន​ សុីសាមុត​ ដែលប្រេីត្រកូលសុីនដូចរូបលោក ក្រៅពីនោះលោកមានចៅប្រុសម្នាក់ទៀត នៅខេត្តស្ទឹងត្រែង តែមិនប្រេីត្រកូលសុីន​ ដូចរូបលោកទេ ​ព្រោះជាកូនប្រុសរបស់កូនស្រីលោក។

លោក សុីន​ សេដ្ឋសុគន្ធា ជាកូនប្រុសទី២ របស់លោកសុីន​ ច័ន្ទឆាយា ។ តាមរយ:បទ យប់ ឬ ថ្ងៃ (Night or Day) សុីន​ សេដ្ឋសុគន្ធា នាពេលនេះ បានធ្វើឲ្យទស្សនិកជនកាន់តែនឹកស្រមៃដល់អធិរាជសំឡេងមាស​លោកតា ស៉ីន ស៉ីសាមុ ដែលជាជីតារបស់លោកនិងក៏មានការលើកទឹកចិត្តផងដែរឲ្យបន្តអាជីពមួយនេះកាន់រីកចម្រើនខ្លាំង៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម