ព័ត៌មានអន្ដរជាតិ
ជាងពាក់កណ្តាលនៃសមាជិកណាតូ គាំទ្រគំនិតផ្តួចផ្តើមទិញអាវុធអាមេរិកជួយអ៊ុយក្រែន
អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ បាននិយាយកាលពីថ្ងៃពុធទី១៥ខែតុលាថា ជាងពាក់កណ្តាលនៃរដ្ឋជាសមាជិករបស់អង្គការណាតូបានចូលរួមក្នុងគំនិតផ្តួចផ្តើមបញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព (PURL) ដែលផ្តល់ហិរញ្ញប្បទានដល់ការទិញអាវុធដែលផលិតដោយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន។

លោក រូតេ បានធ្វើសេចក្តីប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងព្រុចសែល បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិណាតូ ជាកន្លែងដែលលោកបានសង្កត់ធ្ងន់ថា សន្តិសុខរបស់អ៊ុយក្រែននៅតែជាប់ទាក់ទងដោយផ្ទាល់ទៅនឹងសម្ព័ន្ធមិត្ត។
លោក រូតេ បានលើកឡើងថា «អរគុណចំពោះការផ្តល់មូលនិធិពីសម្ព័ន្ធមិត្ត យើងកំពុងផ្តល់ឲ្យអ៊ុយក្រែននូវឧបករណ៍សំខាន់ៗរបស់សហរដ្ឋអាមេរិកតាមរយៈ PURL។ វាកំពុងផ្ដល់ឲ្យអាវុធអ៊ុយក្រែននូវអាវុធដែលខ្លួនពិតជាត្រូវការដើម្បីការពារប្រជាជនរបស់ខ្លួន និងដើម្បីរក្សាជួរមុខ។ យើងបានចាប់ផ្តើមយ៉ាងខ្លាំងជាមួយនឹងសម្ព័ន្ធមិត្តចំនួន៦ដែលបានផ្តល់មូលនិធិដល់កញ្ចប់ PURL ដំបូង។ ថ្ងៃនេះ ជាងពាក់កណ្តាលនៃសម្ព័ន្ធមិត្តណាតូបានចុះឈ្មោះហើយ ដែលធានាលំហូរនៃការគាំទ្រដ៏សំខាន់នេះសម្រាប់អ៊ុយក្រែន»។
លោក រូតេ បានបន្ថែមថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Denys Shmyhal និងតំណាងជាន់ខ្ពស់ EU លោកស្រី Kaja Kallas ក៏បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាណាតូ-អ៊ុយក្រែនផងដែរ។ លោកបានរំលឹកឡើងវិញថា រុស្ស៊ីនៅតែបន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលរបស់អ៊ុយក្រែន«ទាំងយប់ថ្ងៃ» នៅពេលដែលរដូវរងាខិតជិតមកដល់។
លោកបានមានប្រសាសន៍ថា «ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែនគឺសំខាន់ណាស់។ ហើយវានឹងបន្តមិនឈប់ឈរ»។
គំនិតផ្តួចផ្តើម PURL ដែលបានចាប់ផ្តើមរួមគ្នាដោយសហរដ្ឋអាមេរិក និងអង្គការណាតូ អនុញ្ញាតឲ្យរដ្ឋជាសមាជិកផ្តល់មូលនិធិរួមគ្នាសម្រាប់ការទិញអាវុធអាមេរិក ដោយផ្អែកលើតម្រូវការការពារជាតិជាអាទិភាពរបស់អ៊ុយក្រែន។ យន្តការនេះមានគោលបំណងពន្លឿនពេលវេលាចែកចាយដោយការប្រមូលផ្តុំធនធាន និងធានាការសម្របសម្រួលក្នុងចំណោមសម្ព័ន្ធមិត្ត ជាជាងពឹងផ្អែកលើការរួមចំណែកជាតិដាច់ដោយឡែក។
កម្មវិធីនេះបានក្លាយជាឧបករណ៍ស្នូលមួយរបស់អង្គការណាតូសម្រាប់ទ្រទ្រង់ជំនួយយោធារយៈពេលវែងដល់ទីក្រុងកៀវ ខណៈដែលសង្រ្គាមឈានចូលដល់ឆ្នាំទីបួន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


