Connect with us

ព័ត៌មានអន្ដរជាតិ

​ទេសចរ​ទៅថៃ ត្រូវជំរុញ​ឲ្យមាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់ ខណៈការឆបោកកើនឡើង

បានផុស

នៅ

ទេសចរដែលទៅលេងប្រទេសថៃ ត្រូវជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈការឆបោកកើនខ្លាំង ជាពិសេសការឆបោកតាម​អ៊ីនធឺណិត និង​ការ​លួច​បន្លំ​ឆ្លង​ដែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Pattaya Mail នៅថ្ងៃទី២៣ខែតុលា។

ការបង្ក្រាបបណ្ដាញឆបោកជនជាតិកូរ៉េខាងត្បូងក្នុងប្រទេសថៃ។ (រូបភាព៖ បណ្ដាញសង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាថរថៃបានណែនាំឲ្យ អ្នកទេសចរ និងពលរដ្ឋថៃ រក្សាការប្រុងប្រយ័ត្នចំពោះការហៅទូរស័ព្ទគួរឱ្យសង្ស័យ សារផ្ញើសារ ឬការទំនាក់ទំនងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអាចនាំឱ្យមានការឆបោកលុយ ខណៈមានទេសចរជាច្រើនទៅលេងប្រទេសថៃធ្លាក់ចូលទៅក្នុងការឆបោករបស់ឧក្រិដ្ខជន។

ការឆបោកនៅក្នុងប្រទេសថៃ កាន់តែកើនឡើងដោយចំនួនជនជាតិកូរ៉េខាងត្បូងដែលត្រូវបានចាប់ជំរិតនៅក្នុងប្រទេសថៃ បានកើនឡើងក្នុងឆ្នាំនេះដល់ ១១​ករណីគិតត្រឹមខែកញ្ញា។ លើសពីនេះមានការចុះផ្សាយព្រោងព្រាតពីតារាម៉ូដែលសញ្ជាតិបេឡារុសឈ្មោះ Vera Krautsova អាយុ២៦ឆ្នាំត្រូវបានគេល្បួងឲ្យមកប្រទេសថៃ ហើយចាប់ជំរិតយកទៅមីយ៉ាន់ម៉ានិងសម្លាប់វះយកគ្រឿងក្នុង។ 

តារាម៉ូដែលបេឡារុសឈ្មោះ Vera Krautsova ពេលមកដល់ប្រទេសថៃ។ (រូបភាព៖ Bangkok Post)

ដើម្បីស្ដារមុខមាត់ប្រទេស ថៃ​សន្យាបើក​ការ​បង្ក្រាប​ទូទាំង​ប្រទេស​លើ​ការ​ឆបោក ដោយប្រកាសថា ការប្រយុទ្ធប្រឆាំងនឹងការឆបោក គឺជាអាទិភាពរបស់ជាតិ ដោយកងកម្លាំងភូមិន្ទថៃ នឹងសហការជាមួយធនាគារ អង្គភាពឧក្រិដ្ឋកម្មបច្ចេកវិទ្យា ក្រសួងសេដ្ឋកិច្ចឌីជីថល និងភ្នាក់ងារបរទេស ដើម្បីតាមដាន និងបញ្ឈប់ឧក្រិដ្ឋជន។

គួរបញ្ជាក់ថាប្រទេសថៃគឺច្រកទ្វាររបស់ឧក្រិដ្ឋកម្មឆ្លងដែន មិនថានៅក្នុងប្រទេសថៃខ្លួនឯង ប្រទេសមីយ៉ាន់ម៉ា និងប្រទេសជិតខាងផ្សេងទៀតនោះទេ។ ជនរងគ្រោះភាគច្រើនត្រូវបានគេល្បូងមកប្រទេសថៃហើយចាប់ជំរិតទៅប្រទេសផ្សេងទៀត ដោយករណីខ្លះឈានដល់ការបាត់បង់ជីវិត៕

បាងកក (រូបភាព៖ UN)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម