ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសថា អាមេរិក គាំទ្រអាស៊ាន ១០០%
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១៤ នៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥ ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនក្នុងការគាំទ្រអាស៊ាន ១០០%។

សារព័ត៌មាន The Star បានដកស្រង់សម្តីលោកត្រាំ ដែលនិយាយថា៖ «សហរដ្ឋអាមេរិកប្តេជ្ញាចិត្តធ្វើជាដៃគូរឹងមាំនិងជាមិត្តរបស់បណ្តាប្រទេសអាស៊ាន ច្រើនជំនាន់តទៅមុខទៀត។ ឆ្នាំមុន យើងស្ថិតក្នុងជំហរផ្សេងគ្នា ប៉ុន្តែឥឡូវយើងស្ថិតក្នុងជំហរល្អបំផុតមិនធ្លាប់មាន។ គ្រប់ភាគីទាំងអស់អាចបង្កើតភាពរុងរឿងនៅសងខាងមហាសមុទ្រប៉ាស៊ីហ្វិក និងចាប់យកឱកាសថ្មីៗសម្រាប់ប្រជាជនរបស់ពួកគេ»។
សូមជម្រាបថា លោកត្រាំ បានអញ្ចើញមកចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យទី២៧ ដោយក្នុងនោះប្រធានាធិបតីអាមេរិក ក៏បានធ្វើជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃផងដែរ។

ក្រៅពីនេះលោកក៏បានចូលរួមកិច្ចប្រជុំពាក់ព័ន្ធ, ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសកម្មភាពការទូតផ្សេងៗផងដែរ។
នៅក្រៅកិច្ចប្រជុំកំពូល លោកត្រាំបានជួបពិភាក្សាជាមួយមេដឹកនាំដទៃទៀតដូចជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim)និងប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva។
ដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅឆ្នាំ២០២៥ គឺជាលើកដំបូងដែលលោកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានចាប់តាំងពីឆ្នាំ២០១៧។ ប្រធានាធិបតីអាមេរិកមុនៗ រួមទាំងលោក បារ៉ាក់ អូបាម៉ា ផងនោះ ក៏ធ្លាប់ចូលរួមដែរដើម្បីភ្ជាប់ទំនាក់ទំនងជាមួយតំបន់នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


