ព័ត៌មានអន្ដរជាតិ
ពូទីនបញ្ចប់កិច្ចព្រមព្រៀងជាមួយអាមេរិក ដែលលុបបំបាត់សារធាតុភ្លូយតូនីញ៉ូម សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ
កាលពីថ្ងៃចន្ទទី២៧ខែតុលាឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់ជាផ្លូវការមួយ ស្តីពីការបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ដែលមានគោលបំណងទប់ស្កាត់ការស្តុកទុកសារធាតុភ្លូយតូនីញ៉ូម របស់ប្រទេសទាំងពីរ និងការពារការផលិតអាវុធនុយក្លេអ៊ែរថ្មី។

ការផ្លាស់ប្តូរនេះ កើតឡើងបន្ទាប់ពីការធ្លាក់ចុះជាថ្មីនៃទំនាក់ទំនងរវាងលោកពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានលុបចោលផែនការសម្រាប់កិច្ចប្រជុំកំពូលសន្តិភាព ដោយហៅការពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីថា «ខ្ជះខ្ជាយពេលវេលា» ចំពេលដែលទីក្រុងមូស្គូបានបដិសេធទទួលយកសំណើសន្តិភាពអ៊ុយក្រែន។
កិច្ចព្រមព្រៀងគ្រប់គ្រង និងចាត់ចែងភ្លូយតូនីញ៉ូម ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០០ និងបានធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ២០១០ បានជំរុញឲ្យភាគីទាំងពីរបោះចោលសារធាតុភ្លូយតូនីញ៉ូមចំនួន៣៤តោនរៀងៗខ្លួន ដែលតួលេខនេះគឺគ្រប់គ្រាន់សម្រាប់សាងសង់ក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល១៧ ០០០គ្រាប់ ដោយបម្លែងវាទៅជាការប្រើប្រាស់ក្នុងរ៉េអាក់ទ័រស៊ីវិលជំនួសវិញ។
លោកពូទីន ធ្លាប់ផ្អាកការចូលរួមរបស់រុស្ស៊ីនៅក្នុងកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៦ អំឡុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា។ យ៉ាងណាមិញ ច្បាប់ថ្មីដែលត្រូវបានចុះហត្ថលេខាដោយពូទីន និងអនុម័តដោយសភារុស្ស៊ីកាលពីដើមខែនេះ គឺជាការដកខ្លួនជាផ្លូវការចេញពីកិច្ចព្រមព្រៀង។
ការសម្រេចចិត្តនេះបន្ថែមទៅលើការព្រួយបារម្ភរបស់លោកខាងលិច ចំពោះជំហរនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។ ភ្លាមៗបន្ទាប់ពីសង្គ្រាមបានចាប់ផ្តើម លោកពូទីនបានបញ្ជាកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីឲ្យប្រុងជើងការ ហើយក្រោយមកបានចុះហត្ថលេខាលើក្រឹត្យមួយកាលពីខែវិច្ឆិកាឆ្នាំមុនកែប្រែច្បាប់ស្ដីពីការប្រើប្រាស់នុយក្លេអ៊ែររបស់ប្រទេស។

សូមជម្រាបថា មួយថ្ងៃមុនការចុះហត្ថលេខាលើច្បាប់លុបចោលកិច្ចព្រមព្រៀងនេះ លោកពូទីនបានប្រកាសថា រុស្ស៊ីបានធ្វើតេស្តចុងក្រោយដោយជោគជ័យនូវមីស៊ីលគ្រូសដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាសញ្ញាមួយផ្សេងទៀតនៃចេតនារបស់វិមានក្រឹមឡាំង ក្នុងការពង្រឹងឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ខ្លួន ចំពេលដែលទំនាក់ទំនងអាមេរិក និងរុស្ស៊ីកាន់តែយ៉ាប់យ៉ឺន៕
ដោយ៖ ឈាង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


