ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមវាយប្រហារនីហ្សេរីយ៉ា បើនៅតែបើកដៃឲ្យក្រុមឥស្លាម សម្លាប់គ្រិស្តសាសនិក
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមធ្វើសកម្មភាពយោធា វាយប្រហារប្រទេសនីហ្សេរីយ៉ា ដោយចោទថា រដ្ឋាភិបាលទីក្រុងអាប៊ូហ្សា មិនអើពើនឹងការសម្លាប់គ្រិស្តសាសនិក ពីសំណាក់ក្រុមភេរវករឥស្លាម។

តាមការផ្សាយរបស់ Al Jazeera, ប្រធានាធិបតីអាមេរិក បានគំរាមបែបនេះនៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ទី១ខែវិច្ឆិកាឆ្នាំ២០២៥ ដោយសរសេរថា ប្រសិនបើរដ្ឋាភិបាលនីហ្សេរីយ៉ា បន្តបើកដៃឲ្យមានការសម្លាប់គ្រិស្តសាសនិកទៀតនោះ សហរដ្ឋអាមេរិក នឹងបញ្ឈប់ជាបន្ទាន់នូវជំនួយនិងការឧបត្ថម្ភទាំងអស់ដល់នីហ្សេរីយ៉ា ហើយប្រហែលជានឹងចូលធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសនេះ ទៀតផង។
ស្របពេលជាមួយគ្នានោះ លោកត្រាំ បញ្ជាក់ថា «ខ្ញុំបានបញ្ជាឲ្យក្រសួងសង្គ្រាម ត្រៀមលក្ខណៈសម្រាប់ចាត់វិធានការ។ ប្រសិនបើយើងវាយប្រហារ វានឹងលឿន រហ័ស និងឃោរឃៅ ដូចជាពួកក្មេងទំនើងភេរវករវាយប្រហារលើគ្រិស្តសាសនិកជាទីស្រឡាញ់របស់យើងដែរ!»។
ប៉ុន្មានខែមុន សមាជិកសភាស្តាំនិយមនិងបុគ្គលលេចធ្លោជាច្រើននាក់នៅអាមេរិក បានចេញមុខអះអាងជាបន្តបន្ទាប់ថា ជម្លោះហិង្សាក្នុងប្រទេសនីហ្សេរីយ៉ា គឺជាយុទ្ធនាការ «ប្រល័យពូជសាសន៍គ្រិស្តសាសនិក»។

ក្រុមនានាដូចជា Boko Haram និង Islamic State West Africa Province (ISWAP) តែងតែវាយប្រហារសហគមន៍គ្រិស្តសាសនិកនៅភាគឦសាននិងតំបន់ផ្សេងទៀតនៃប្រទេស។ ពួកគេមានគោលដៅបង្កើតរដ្ឋឥស្លាមនិយមជ្រុល ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបំផ្លាញព្រះវិហារជាច្រើន។
ទន្ទឹមនោះ ការចាប់ជំរិតដោយក្រុមប្រដាប់អាវុធ បានកើនឡើងយ៉ាងគំហុកនៅទូទាំងប្រទេសនីហ្សេរីយ៉ា។ ក្រុមនេះចាប់ចំណាប់ខ្មាំងដើម្បីទារលុយលោះ ដោយរួមទាំងអាចារ្យនិងអ្នកកាន់សាសនាគ្រិស្តផងដែរ។
យោងតាមប្រភពពីអង្គការក្រៅរដ្ឋាភិបាល Intersociety, បើគិតចាប់ពីឆ្នាំ២០០៩ដល់ខែសីហាឆ្នាំ២០២៥ គ្រិស្តសាសនិក ១២៥ ០០៩នាក់ ត្រូវបានសម្លាប់នៅនីហ្សេរីយ៉ា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំបដិសេធបញ្ជាក់ថាតើអាមេរិកនឹងធ្វើតេស្តនុយក្លេអ៊ែរក្រោមដីឬក៏យ៉ាងណា
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


