ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូ ផ្តាំទៅលោកខាងលិច! ការខ្ចីដៃអ៊ុយក្រែន មកផ្តួលរុស្ស៊ី «ទៅមិនរួចទេ»
ជាយូរមកហើយ វិមានក្រឹមឡាំងបានដឹងខ្លួនថា សង្គ្រាមជាមួយអ៊ុយក្រែន គឺជាសង្គ្រាមដែលប្រទេសលោកខាងលិចយកទីក្រុងកៀវ ធ្វើជាកូនអុក ដើម្បីប្រយុទ្ធជាមួយរុស្ស៊ីប៉ុណ្ណោះ ហើយពេលនេះទីក្រុងមូស្គូ ប្រកាសក្តែងៗថា ការខ្ចីដៃអ៊ុយក្រែន មិនអាចផ្តួលរុស្ស៊ីបានទេ។

តាមការផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥, តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ Vassily Nebenzia បានថ្លែងថា អ៊ុយក្រែនគឺជាឧបករណ៍ដែលលោកសេរីប្រើដើម្បីប្រឆាំងនឹងទីក្រុងមូស្គូ។ លោកបន្តថា៖ «សង្គ្រាមដែលកំពុងបន្ត មិនមែនជាមួយអ៊ុយក្រែនខ្លាំងដូចលោកខាងលិចទេ។ ការប្រើអ៊ុយក្រែន ធ្វើជាឧបករណ៍ គឺមិនអាចទៅរួចឡើយ»។
ម្យ៉ាងវិញទៀត ទីក្រុងមូស្គូ ចាត់ទុកជម្លោះអ៊ុយក្រែនថាជា សង្រ្គាមប្រូកស៊ីរបស់អង្គការណាតូ ដែលបញ្ឆេះឡើងប្រឆាំងនឹងរុស្ស៊ី ក្នុងគោលបំណងធ្វើឲ្យកម្សោយដល់សន្តិសុខរបស់ខ្លួន បន្ទាប់ពីណាតូ ពង្រីកខ្លួនទៅទិសខាងកើតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

ពាក់ព័ន្ធរឿងនេះ សូម្បីប្រេសិតអាមេរិកលោក Keith Kellogg ក៏បញ្ជាក់ច្បាស់ៗដែរថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ពិតជានិយាយត្រូវមែនលើរឿងថា ជម្លោះនៅអ៊ុយក្រែនគឺជាសង្គ្រាមដែលប្រទេសលោកខាងលិច ខ្ចីដៃទីក្រុងកៀវ មកវាយរុស្ស៊ី។
បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងបែបនេះនៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News កាលពីខែមិថុនា ដោយអះអាងថា សម្តីលោកពូទីនគឺជាការពិត ព្រោះវាអ៊ីចឹងមែន។
យ៉ាងណា លោក Kellogg បានចង្អុលចំៗទៅបុគ្គលម្នាក់ គឺអធិការបតីអាល្លឺម៉ង់ Friedrich Merz ដោយបន្ទោសថា ជាអ្នកបញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅតាមរយៈការបើកភ្លើងបៃតងឲ្យអ៊ុយក្រែន យកអាវុធអង្គការណាតូ បាញ់ចូលជ្រៅនៅក្នុងទឹកដីរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រេសិតអាមេរិក៖ «ពូទីន និយាយត្រូវ រឿងថា លោកខាងលិច ខ្ចីដៃអ៊ុយក្រែន វាយរុស្ស៊ី»
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


