ព័ត៌មានអន្ដរជាតិ
ថៃកើតគ្រោះរញ្ជួយដីទៀតហើយនៅកោះសាមុយ បង្កជារំញ័រក្នុងខេត្តសុរាតថានី
រញ្ជួយដីដែលមានកម្រិត២.៤រ៉ិចទ័រ បានវាយប្រហារលើកោះសាមុយ ក្នុងខេត្តសុរាតថានី នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកានេះ បណ្តាលឲ្យមានការរញ្ជួយតិចតួច និងសូរសំឡេងខ្លាំងដែលធ្វើឲ្យប្រជាជនភ្ញាក់ផ្អើល ប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាត ឬរបួសណាមួយឡើយ។ នេះបើតាមការចុះផ្សាយរបស់ The Nation។

យោងតាមនាយកដ្ឋានតាមដានរញ្ជួយដីនៃក្រសួងឧតុនិយម ការរញ្ជួយនេះបានកើតឡើងនៅវេលាម៉ោង១២:៤៧នាទីព្រឹក ដោយមានជម្រៅ៤គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃរញ្ជួយដីស្ថិតនៅក្បែរឃុំប៊ូភូត (Bo Phut) ដែលប្រជាជនបានរាយការណ៍ថាមានរំញ័រខ្លាំងបំផុត។
ប្រជាជននៅទូទាំងតំបន់ជាច្រើនបានពិពណ៌នាអំពីការរញ្ជួយដីនេះថាមានរយៈពេលខ្លី ប៉ុន្តែគួរឲ្យកត់សម្គាល់។ នៅភូមិមុនគង អ្នកស្នាក់នៅក្នុងអគារផ្ទះល្វែងពីរជាន់បាននិយាយថា ពួកគេបានឮសំឡេង«ផ្ទុះខ្លាំង» អមដោយការរញ្ជួយ ព្រមទាំងសំឡេងខ្លាំងបន្ថែមពីរលើកទៀតបានកើតឡើងប្រហែលម៉ោង១២:៥៥នាទីព្រឹក។ ក្នុងតំបន់ឆាវ៉េង និងសាលាពហុជំនាញកោះសាមុយ ប្រជាជនបានរាយការណ៍ថាមានសំឡេងខ្លាំងស្រដៀងគ្នា អមដោយរំញ័រមានរយៈពេលជាច្រើននាទី ជាមួយនឹងរំញ័រតូចៗបន្តកន្ទុយគ្នារៀងរាល់៤–៥នាទីម្តង។
ចំណែកនៅភូមិភេនហ្គ្វីន ប្រជាជនបានកត់សម្គាល់ការរញ្ជួយបីដងដាច់ពីគ្នា គឺនៅម៉ោង១២:៤៥នាទីព្រឹក, ១២:៥៥នាទីព្រឹក, និងភ្លាមៗបន្ទាប់ពីម៉ោង១ព្រឹក ដែលបណ្តាលឲ្យវត្ថុនៅក្នុងផ្ទះញ័ររង្គើ។
អាជ្ញាធរបាននិយាយថា រំញ័រនេះមិនខ្លាំងគ្រប់គ្រាន់ដើម្បីបង្កការខូចខាតដល់សំណង់អាគារឡើយ ហើយការតាមដាននឹងបន្តសម្រាប់ការរញ្ជួយតូចៗបន្តបន្ទាប់ដែលអាចកើតឡើង។ កោះសាមុយ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសថៃ កម្រជួបប្រទះសកម្មភាពរញ្ជួយដីគួរឲ្យកត់សម្គាល់ណាស់ ទោះបីជារំញ័រខ្នាតតូចត្រូវបានកត់ត្រានៅភាគខាងត្បូងប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


