ព័ត៌មានអន្ដរជាតិ
មន្ត្រីថៃ ស្រូតរូតរះទៅពិនិត្យទំនប់ Bhumibol ព្រោះភ័យបាក់ធ្លាយ ក្រោយរញ្ជួយដីនៅក្បែរនោះ
ក្រុមអ្នកជំនាញនិងមន្ត្រីថៃ ស្រូតរូតរះនាំគ្នាទៅពិនិត្យទំនប់ Bhumibol ក្នុងខេត្ត Tak ព្រោះរញ្ជួយដីនៅក្បែរទំនប់ យ៉ាងណាក្រោយមកពួកគេប្រាប់ពលរដ្ឋឲ្យស្ងប់ចិត្តកុំភ័យ រញ្ជួយដីមិនមានអ្វីប៉ះពាល់ដល់ទំនប់ទេ។

តាមការផ្សាយរបស់ Pattaya Mail, រញ្ជួយដីកម្រិត៣.២រ៉ិចទ័រជាមួយជម្រៅរាក់ត្រឹម១គីឡូម៉ែត្រ បានវាយប្រហារឃុំ Ban Na ស្រុក Sam Ngao ដែលមានចំណុចកណ្តាលចម្ងាយ ៤៨.៨១ គីឡូម៉ែត្រពីទំនប់ Bhumibol។
រញ្ជួយដីនេះធ្វើឲ្យពលរដ្ឋភ័យខ្លាចបាក់ទំនប់ព្រោះវាស្ថិតនៅកៀក ហើយទំនប់នោះកំពុងតែមានហានិភ័យធ្លាយស្រាប់ផង ដោយសារតែស្តុកទឹកជិតដល់កម្រិតទៅហើយ។

យ៉ាងណា មន្ត្រីនិងអ្នកជំនាញថៃ បានធានាថា ពួកគេពិនិត្យរួចហើយ រញ្ជួយដីនេះមិនប៉ះពាល់ដល់ទំនប់ទេ សូមពលរដ្ឋស្ងប់ចិត្ត។
សូមជម្រាបថា ទំនប់ Bhumibol មានសមត្ថភាពស្តុកទឹកបាន ១៣ ៤៦២ លានម៉ែត្រគូប ប៉ុន្តែគិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ វាស្តុកទឹកជិតដល់កម្រិតហើយ ពោលគឺឈានដល់៩៩% ព្រោះតែភ្លៀងធ្លាក់ខ្លាំងឥតឈប់ជាបន្តបន្ទាប់ក្នុងរដូវមូសុង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


