Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ F-16 អាមេរិក ធ្លាក់នៅកាលីហ្វ័រញ៉ា ​ផ្ទុះ​ឆេះ​យ៉ាងសន្ធោសន្ធៅ

បានផុស

នៅ

តាមការផ្សាយរបស់ RT, យន្តហោះ F-16 របស់អាមេរិកមួយគ្រឿងបានធ្លាក់នៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ 

យន្តហោះ F-16 (រូបថត៖ X)

យន្តហោះរបស់អង្គភាពកងកម្លាំងដែនអាកាស Thunderbirds មួយគ្រឿងនេះ ធ្លាក់អំឡុងពេលការហ្វឹកហ្វឺនក្នុងទីលានសមយុទ្ធបាញ់គ្រាប់ពិតក្បែរតំបន់ Trona កាលពីថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥ ប៉ុន្តែរូបភាពនិងវីដេអូ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមនៅថ្ងៃព្រហស្បតិ៍។

តាមរយៈវីដេអូ គេបានឃើញពីឡុត លោតចុះតាមឆ័ត្រយោង នៅឆ្ងាយគួរសមពីកន្លែងយន្តហោះធ្លាក់ ហើយមានការផ្ទុះឆេះបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់។

មិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ខណៈមូលហេតុនៃការធ្លាក់ កំពុងស្ថិតក្នុងការស៊ើបអង្កេត។

សូមជម្រាបថា នេះមិនមែនលើកដំបូងឡើយដែលយន្តហោះF-16 របស់អាមេរិក ធ្លាក់អំឡុងពេលហ្វឹកហ្វឺន។ ហេតុការណ៍ចុងក្រោយបំផុតនៃការធ្លាក់យន្តហោះនេះអំឡុងពេលហ្វឹកហ្វឺន គឺកើតឡើងក្នុងឆ្នាំ២០២៤ ជិតមូលដ្ឋានទ័ពអាកាស Holloman នៃរដ្ឋ New Mexico ដោយបញ្ហាម៉ាស៊ីន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម