ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ សំណើសន្តិភាព នឹងត្រូវបានបញ្ចប់ក្នុងពេលប៉ុន្មានថ្ងៃទៀតមុនប្រគល់ឲ្យរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងថា សំណើដែលត្រូវបានចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការឈ្លានពានជិតបួនឆ្នាំរបស់រុស្ស៊ី អាចនឹងត្រូវបានបញ្ចប់ជាស្ថាពរក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ មុននឹងដាក់ជូនទីក្រុងមូស្គូសម្រាប់ការចរចាបន្ត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នាថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៥។

បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីអាមេរិក និងអឺរ៉ុបក្នុងទីក្រុងប៊ែរឡាំង លោកហ្សេលេនស្គី បាននិយាយថា សេចក្តីព្រាងផែនការនេះគឺ«អាចយកទៅអនុវត្តបានយ៉ាងល្អ» ទោះបីជានៅមានបញ្ហាមិនទាន់ដោះស្រាយក៏ដោយ ជាពិសេសគឺជោគវាសនានៃទឹកដីអ៊ុយក្រែនដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។
លោកបានបន្តថា ទីក្រុងកៀវ និងដៃគូរបស់ខ្លួនជិតឈានដល់កិច្ចព្រមព្រៀងលើការធានាសន្តិសុខដ៏រឹងមាំ ដែលផ្តោតលើការរក្សាកងទ័ពអ៊ុយក្រែនដែលមានសមត្ថភាពជាមួយនឹងការគាំទ្រពីលោកខាងលិច ខណៈដែលអឺរ៉ុបនឹងដឹកនាំកម្លាំងពហុជាតិ ហើយអាមេរិកនឹងត្រួតពិនិត្យការតាមដានបទឈប់បាញ់។
វិមានក្រឹមឡាំងបានបញ្ជាក់ជាថ្មីថា ខ្លួនចង់បានដំណោះស្រាយសន្តិភាពដ៏ទូលំទូលាយ ជាជាងការឈប់បាញ់បណ្ដោះអាសន្ន ដោយព្រមានថា ខ្លួននឹងបដិសេធសំណើណាដែលខកខានមិនបានដោះស្រាយគោលដៅរបស់រុស្ស៊ី។
លោកហ្សេលេនស្គី បានបដិសេធម្តងទៀតចំពោះការទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើផ្នែកខ្លះនៃភាគខាងកើតអ៊ុយក្រែន រួមមានតំបន់ Donetsk និង Luhansk ទោះបីជាលោកបានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកដំណោះស្រាយសម្រុះសម្រួលក៏ដោយ។
មន្ត្រីអាមេរិកបានប្រាប់ថា មានការព្រមព្រៀងគ្នាយ៉ាងទូលំទូលាយក្នុងចំណោមអ៊ុយក្រែន និងសម្ព័ន្ធមិត្តលើធាតុផ្សំភាគច្រើននៃផែនការនេះ ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លទ្ធភាពសម្រាប់កិច្ចព្រមព្រៀងគឺកាន់តែខិតជិតជាងពេលណាណាទាំងអស់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


