ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថា ថៃជាអ្នកចាប់ផ្តើមសង្គ្រាមជាមួយកម្ពុជា ប៉ុន្តែអាមេរិកបញ្ឈប់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងចំៗថា ប្រទេសថៃបានចាប់ផ្តើមសង្គ្រាមម្តងទៀតជាមួយកម្ពុជា ប៉ុន្តែរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ បានបញ្ឈប់រឿងនេះ។

ថ្លែងនៅសេតវិមាន នៅថ្ងៃទី២២ធ្នូ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថាប្រទេសថៃ គឺជាប្រទេសចាប់ផ្តើមជម្លោះព្រំដែនជាមួយកម្ពុជាជាថ្មីម្តងទៀត។ ការថ្លែងរបស់លោកដូណាល់ត្រាំ ធ្វើឡើងក្នុងពិធីប្រកាសពីដំណើរការនៃការផលិតនាវាចម្បាំងខ្នាតយក្សថ្មី ដោយមានវត្តមាន រដ្ឋមន្ត្រីការពារជាតិ ដែលលោកបានប្តូរទៅជារដ្ឋមន្ត្រីសង្គ្រាម លោក Pete Hegset រដ្ឋមន្ត្រីការបរទេសលោក Marco Robio និង អគ្គមេបញ្ជាការទ័ពជើងទឹក។
ការលើកឡើងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានកើតមានឡើងក្នុងថ្ងៃជាមួយគ្នា ដែលរដ្ឋមន្ត្រីការបរទេសអាស៊ាន បានជួបប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួ ដើម្បីរកដំណោះស្រាយចំពោះជម្លោះរវាងប្រទេសថៃនិងកម្ពុជា ដែលសហរដ្ឋអាមេរិក បានអន្តរាគមន៍ម្តងហើយម្តងទៀត ដើម្បីឲ្យរដ្ឋាភិបាលថៃបញ្ឈប់ការបាញ់ប្រហារមកលើកម្ពុជា និងវិលទៅរកការចរចាគ្នាតាមផ្លូវការទូត។
ក្នុងសំណួររបស់អ្នកសារព័ត៌មានដោយចង់ដឹងសង្គ្រាមនៅអ៊ុយក្រែន លោក ដូណាល់ ត្រាំ បានភ្ជាប់ចម្លើយអំពីរឿងរ៉ាវនៅអ៊ុយក្រែន ដោយរំឭកនូវស្ថានភាពបញ្ជប់សង្គ្រាមរវាងកម្ពុជានិងថៃ។
លោក បានថ្លែងប្រាប់អ្នកសារព័័ត៌មានថា៖«ថៃចាប់ផ្តើមបង្កើតឡើង! អ្នកដឹងថា ពួកគេ [ថៃ] ចាប់ផ្តើមជាមួយកម្ពុជា។ ពួកគេ[ថៃ]បានចាប់ផ្តើមជាមួយកម្ពុជាម្តងទៀត ប៉ុន្តែខ្ញុំគិតថា Marco យើងបានធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់វា [សង្គ្រាម]។
រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈរដ្ឋមន្ត្រីការបរទេស ម៉ាកូ រ៉ូប៊ីយ៉ូ បានដាក់សម្ពាធឲ្យថៃចាត់វិធានការជាក់ស្តែងបញ្ចប់ភាពតានតឹង និង វិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលខ្លួនបានចុះហត្ថលេខាកាលថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ ជាមួយកម្ពុជានៅទីក្រុងកូឡាឡាំពួ៕
រ៉ាន់ រើយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


