Connect with us

ព័ត៌មានអន្ដរជាតិ

រវល់តែឈ្លានពានកម្ពុជា ពេលនេះ ថៃ បាត់តំណែងជាគោលដៅទេសចរណ៍ឈានមុខ របស់អាស៊ីអាគ្នេយ៍ ហើយ

បានផុស

នៅ

រវល់តែឈ្លានពានកម្ពុជា ពេលនេះវិស័យទេសចរណ៍ថៃ កំពុងធ្លាក់ចូលក្នុងវិបត្តិដ៏ធំ ដោយបាត់តំណែងជាគោលដៅទេសចរណ៍ឈានមុខរបស់អាស៊ីអាគ្នេយ៍ទៀតហើយ ខណៈវៀតណាមនិងម៉ាឡេស៊ី កំពុងទទួលផល។

China Town នៅថៃ (រូបថត៖ Reuters)

វៀតណាមនិងម៉ាឡេស៊ី កំពុងញញឹមបិទមាត់មិនជិតទេ ពេលដែលទេសចរ ងាកចេញពីប្រទេសថៃព្រោះតែក្តីបារម្ភអំពីសុវត្ថិភាពនិងការឈ្លានពានលើកម្ពុជា។

តាមការផ្សាយរបស់ VN Express នៅថ្ងៃសៅរ៍ទី២៧ខែធ្នូឆ្នាំ២០២៥, គិតត្រឹមថ្ងៃទី១៥ខែធ្នូ វៀតណាមបានទទួលទេសចរបរទេសចំនួន២០លាននាក់ ប៉ុន្តែខ្លួនព្យាករថា តួលេខនឹងកើនលើស២១លាននាក់ទៅទៀត ទម្រាំដល់ដាច់ឆ្នាំ។ តួលេខដ៏ខ្ពស់នេះគឺបានបំបែកកំណត់ត្រាចាស់ (មុនកូវីដ) ក្នុងឆ្នាំ២០១៩ ដែលមានត្រឹម ១៨លាននាក់។

ងាកទៅមើលម៉ាឡេស៊ីវិញ គិតត្រឹម៨ខែឆ្នាំ២០២៥ ប្រទេសនេះទទួលទេសចរ២៨.២លាននាក់ ពោលគឺកើនឡើង១៤.៥% បើធៀបនឹងឆ្នាំមុន។

យោងតាម HSBC Global Research, តួលេខហក់ឡើងយ៉ាងលឿននេះ គឺជំរុញដោយទេសចរចិន ដែលប្តូរទិសដៅពីថៃ សម្រុកទៅលេងនៅម៉ាឡេស៊ី។ 

ទេសចរនៅវៀតណាម (រូបថត៖ VN Express)

ច្បាស់ណាស់ ប្រទេសនេះនឹងសម្រេចបានគោលដៅទេសចរ ៣១.៤លាននាក់របស់ខ្លួនយ៉ាងងាយសម្រាប់ឆ្នាំ២០២៥ ហើយតួលេខសរុបនឹងឈានដល់លើស ៤០លាននាក់ទៅទៀត។

ចំពោះថៃវិញ ២០២៥ គឺជាឆ្នាំអន្តរាយសម្រាប់វិស័យទេសចរណ៍ ព្រោះថាក្រៅពីរងគ្រោះដោយទឹកជំនន់ហើយនោះ ថៃនៅតែបើកការឈ្លានពានកម្ពុជា ដោយមិនខ្វល់អ្វីទាំងអស់ គិតតែពីការស្រេកឃ្លានសង្គ្រាមដើម្បីអំណាច។

កាលពីឆ្នាំ២០១៩ ថៃទទួលទេសចរ៤០លាននាក់ និង៣៥លាននាក់កាលពីឆ្នាំមុន។ យ៉ាងណា គិតត្រឹមដើមខែធ្នូឆ្នាំនេះ ថៃទទួលទេសចរត្រឹម៣០លាននាក់ប៉ុណ្ណោះ។

ប្រទេសជាច្រើនបានចេញការព្រមានដល់ពលរដ្ឋខ្លួន កុំឲ្យមកលេងថៃ ហើយបើទៅលេងក៏ត្រូវប្រយ័ត្នដែរ ព្រោះថៃសម្បូរអំពើឆបោកនិងមានបញ្ហាអសន្តិសុខខ្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម