ព័ត៌មានអន្ដរជាតិ
យោធាចិនប្រកាសជោគជ័យនៃសមយុទ្ធឡោមព័ទ្ធតៃវ៉ាន់ ខណៈតៃវ៉ាន់ថាជាការបង្កហេតុ
យោធារបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃពុធទី៣១ធ្នូ ២០២៥ថា សមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ «បានបញ្ចប់ដោយជោគជ័យ» ដែលការធ្វើសមយុទ្ធនោះរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិតដែលមានគោលបំណងក្លែងធ្វើការបិទច្រកសំខាន់ៗ និងការវាយលុកលើគោលដៅក្នុងកោះតៃវ៉ាន់ស្ថិតនៅដែនសមុទ្រ។ យោងការផ្សាយរបស់បណ្តាញព័ត៌មានចិន។

លំហាត់សមយុទ្ធ ដែលចិនដាក់ឈ្មោះថា «បេសកកម្មយុត្តិធម៌ ២០២៥ (JusticMission2025) ដែលកើតឡើងក្រោយសហរដ្ឋអាមេរិកប្រកាសលក់អាវុធថ្មីៗធុនធ្ងន់ដល់កោះតៃវ៉ាន់ បានបង្កឲ្យប្រទេសនានារួមមានជប៉ុន សហរដ្ឋអាមេរិក អឺរ៉ុប អូស្ត្រាលី ជាដើម មានការព្រួយបារម្ភចំពោះបញ្ហាសន្តិសុខ។
នៅក្នុងការធ្វើសមយុទ្ធនោះ យោធារបស់ប្រទេសចិនបានបាញ់មីស៊ីល និងដាក់ពង្រាយយន្តហោះចម្បាំងរាប់សិបគ្រឿង នាវាកងទ័ពជើងទឹក និងនាវាការពារឆ្នេរសមុទ្រកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារជុំវិញកោះសំខាន់របស់តៃវ៉ាន់។
ទីក្រុងតៃប៉ិបានថ្កោលទោសការធ្វើសមយុទ្ធភ្លាមរបស់ទីក្រុងប៉េកាំង ដោយហៅវាថាជា «ល្បែងសង្រ្គាម» និងចាត់ទុកវាជា «ការបង្កហេតុ និងមានការប្រុងប្រយ័ត្នខ្ពស់» ហើយបាននិយាយថា ពួកគេបរាជ័យក្នុងការទប់ស្កាត់កោះដែលគ្រប់គ្រងដោយខ្លួនឯង។
បក្សកុម្មុយនិស្តចិនមិនដែលគ្រប់គ្រងតៃវ៉ាន់តាមបែបប្រជាធិបតេយ្យនោះទេ ប៉ុន្តែទីក្រុងប៉េកាំងអះអាងថា កោះដែលមានប្រជាជនចំនួន២៣លាននាក់គឺជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបានគំរាមប្រើកម្លាំងដើម្បីបង្រួបបង្រួមទឹកដី។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា «ការបង្រួបបង្រួមជាតិមាតុភូមិរបស់យើង ដែលជានិន្នាការនៃសម័យកាល គឺមិនអាចបញ្ឈប់បានទេ” ។
អ្នកនាំពាក្យរបស់បញ្ជាការទិសបូព៌ានៃកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា ខ្លួនបាន «បញ្ចប់ដោយជោគជ័យ» សមយុទ្ធដែលមានឈ្មោះកូដថា «បេសកកម្មយុត្តិធម៌ 2025» ។
អ្នកនាំពាក្យទីបញ្ជាការជាន់ខ្ពស់ លោក Li Xi បាននិយាយថា កងទ័ពចិននឹងបន្តការហ្វឹកហ្វឺនដើម្បីរារាំងយ៉ាងម៉ឺងម៉ាត់នូវការប៉ុនប៉ងរបស់ពួកផ្តាច់ខ្លួន ‘ឯករាជ្យតៃវ៉ាន់’ និងការអន្តរាគមន៍ពីខាងក្រៅ៕
រ៉ាន់ រើយ

-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoក្រុមហ៊ុនរបស់ចិន SF Holding ចាប់អារម្មណ៍ ពង្រីកការវិនិយោគវិស័យដឹកជញ្ជូន នៅកម្ពុជា


