ព័ត៌មានអន្ដរជាតិ
មានការបំផ្ទុះគ្រាប់បែកនៅស្ថានីយប្រេង PTT ចំនួន១១កន្លែងនៅភាគខាងត្បូងថៃ
សារព័ត៌មានថៃសំខាន់ៗ បានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យនេះថា មានការបំផ្ទុះគ្រាប់បែកនៅស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ១១ កន្លែងផ្សេងៗគ្នា នៅក្នុងខេត្តព្រំដែនភាគខាងត្បូងចំនួនបីរបស់ថៃកាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសក្នុងការវាយប្រហារនោះទេ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkok Post និង The Nations ដែលបានដកស្រង់ការបញ្ជាក់ពីបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង ផ្សាយថា ក្រុមមនុស្សដែលមានចេតនាអាក្រក់បានបំផ្ទុះគ្រាប់បែកនៅស្ថានីយប្រេងឥន្ធនៈជាច្រើននៅក្នុងតំបន់ជាប់ព្រំដែនប្រទេសម៉ាឡេស៊ី ហើយអាជ្ញាធរសន្តិសុខកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍។
យោង Bangkok Post ក្នុងចំណោមកន្លែងកើតហេតុបំផ្ទុះគ្រាប់បែកចំនួន ១១ កន្លែង រួមមាន ៥កន្លែងត្រូវបានរាយការណ៍នៅក្នុងខេត្តណារ៉ាធីវ៉ាត (Narathiwat)។ ស្ថានីយពីរកន្លែងដែលត្រូវបានបំផ្ទុះគ្រាប់បែកគឺនៅប៉ាតានី (Pattani) និងបួនកន្លែងផ្សេងទៀតស្ថិតនៅខេត្តយ៉ាឡា (Yala)។
តំបន់ខេត្តទាំង៣នេះស្ថិតក្នុងសន្តិសុខដ៏អាក្រក់បំផុតរបស់ប្រទេសថៃនៅភាគខាងត្បូង ដោយសារតែមានចលនាទាមទារបំបែករដ្ឋ ដោយធ្វើសកម្មភាពវាយប្រហារជាញឹកញាប់ និងមានរយៈពេលជាយូរមកហើយ។ អាជ្ញាធរថៃតែងតែបង្ក្រាបការងើបឡើងរបស់ប្រជាជននៅតំបន់ភាគខាងត្បូងនេះយ៉ាងចាស់ដៃក្នុងពេលកន្លងមក៕
រ៉ាន់ រើយ
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


