ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលប្រុងជើងការកម្រិតខ្ពស់ ខណៈអាមេរិកអាចប្រតិបត្តិការយោធានៅអ៊ីរ៉ង់
អ៊ីស្រាអែលកំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់ចំពោះលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់ ខណៈដែលរបបដឹកនាំនៅអ៊ីរ៉ង់ប្រឈមមុខនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ នេះបើយោងតាមរ៉យទ័រដែលស្រង់ប្រភពពីអ៊ីស្រាអែលបីដែលបានដឹងអំពីបញ្ហានេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា នឹងធ្វើអន្តរាគមន៍ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ និងបានព្រមានមេដឹកនាំអ៊ីរ៉ង់កុំឲ្យប្រើកម្លាំងប្រឆាំងនឹងក្រុមបាតុករ។ នៅថ្ងៃសៅរ៍ទី១០ ខែមករានេះលោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីជួយប្រជាជនដែលបានតវ៉ាទាមទារដ៏ខ្លាំងក្លានៅអ៊ីរ៉ង់។
យោងតាមរ៉យទ័រ ប្រភពដែលបានចូលរួមក្នុងការពិគ្រោះយោបល់សន្តិសុខអ៊ីស្រាអែលកាលពីចុងសប្តាហ៍មិនបានបញ្ជាក់លម្អិតអំពីអត្ថន័យនៃការអនុវត្តជាក់ស្តែងនៃការប្រុងប្រយ័ត្នខ្ពស់របស់អ៊ីស្រាអែលទេ។ អ៊ីស្រាអែល និងអ៊ីរ៉ង់បានប្រយុទ្ធគ្នាក្នុងសង្គ្រាមរយៈពេល ១២ថ្ងៃក្នុងខែមិថុនាឆ្នាំមុន ដោយសហរដ្ឋអាមេរិកក៏បានចូលរួមក្នុងប្រតិបត្តិការនោះដែរ ដោយការទម្លាក់គ្រាប់បែបបំផ្លាញទីតាំងដែលមានការសង្ស័យចម្រាញ់ធាតុអ៊ុយរ៉ាញ៉ូម។
ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតានីញ៉ាហ៊ូ និងរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានពិភាក្សាអំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់។ នេះបើតាមប្រភពអ៊ីស្រាអែលមួយដែលបានចូលរួមក្នុងការសន្ទនា។
មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលទាំងពីរនាក់បាននិយាយគ្នា ប៉ុន្តែមិនបាននិយាយថា ពួកគេបានពិភាក្សាលើប្រធានបទអ្វីទេ។
អ៊ីស្រាអែលមិនបានបង្ហាញឆន្ទៈក្នុងការជ្រៀតជ្រែកនៅក្នុងប្រទេសអ៊ីរ៉ង់ទេ ខណៈដែលការតវ៉ាកំពុងគ្របដណ្ដប់ប្រទេសនេះ ដោយមានភាពតានតឹងរវាងសត្រូវទាំងពីរកើនឡើងខ្ពស់ ដោយសារតែការព្រួយបារម្ភរបស់អ៊ីស្រាអែលអំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់។
នៅក្នុងបទសម្ភាសន៍មួយជាមួយ Economist ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក ណេតាន់នីញ៉ាហ៊ូ បាននិយាយថា នឹងមានផលវិបាកដ៏គួរឱ្យភ័យខ្លាចសម្រាប់អ៊ីរ៉ង់ ប្រសិនបើខ្លួនវាយប្រហារអ៊ីស្រាអែលនោះ។
ដោយសំដៅទៅលើការតវ៉ា លោកបាននិយាយថា «អ្វីៗផ្សេងទៀត ខ្ញុំគិតថាយើងគួរតែឃើញអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់»៕
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


