ព័ត៌មានអន្ដរជាតិ
អាមេរិកបញ្ជូន «កងនាវាចម្បាំង»បន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា គំរាមអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនាថ្ងៃពុធទី២៨ខែមករាឆ្នាំ២០២៦នេះថា កងនាវាចម្បាំងបន្ថែមទៀតកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយលោកបានហៅថាជា «កងទ័ពជើងទឹកដ៏អស្ចារ្យ» ដែលមានបំណងដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ ឲ្យចូលមកចរចាលើកិច្ចព្រមព្រៀងការទូតថ្មី។

យោងតាម Jerusalem Post ថ្លែងនៅក្នុងរដ្ឋ Iowa លោកប្រធានាធិបតីបានរំលឹកដល់ «ប្រតិបត្តិការ Midnight Hammer» កាលពីខែមិថុនា ឆ្នាំ២០២៥ ដែលលោកបានអះអាងថា បានបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលប្រទេសនេះត្រូវបានគេរាយការណ៍ថា ជិតនឹងសម្រេចបាននូវការផលិតអាវុធនុយក្លេអ៊ែរ។ លោកត្រាំ បានសម្តែងក្តីសង្ឃឹមថា វត្តមានយោធាដែលកើនឡើងនេះ នឹងនាំទៅរកការសម្រេចបានកិច្ចព្រមព្រៀងមួយ ដោយលោកបញ្ជាក់ថា អ៊ីរ៉ង់គួរតែធ្វើការចរចាតាំងពីឱកាសលើកមុនៗមកម្ល៉េះ។
ការបង្កើនកម្លាំងជើងទឹកនេះ គឺផ្តោតសំខាន់លើក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ដែលបានធ្វើដំណើរមកដល់មហាសមុទ្រឥណ្ឌា ស្ថិតក្នុងតំបន់ទទួលខុសត្រូវរបស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។ យោងតាមរបាយការណ៍យោធា ក្រុមនាវាចម្បាំងនេះរួមមាននាវាពិឃាត និងយន្តហោះចម្បាំង ដែលត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ឆ្លើយតបទៅនឹងស្ថានភាពអាសន្នផ្សេងៗ។
កាលពីថ្ងៃអង្គារ CENTCOM បានបញ្ជាក់ថា ខ្លួនកំពុងចាប់ផ្តើមធ្វើសមយុទ្ធត្រៀមលក្ខណៈរយៈពេលច្រើនថ្ងៃ ដើម្បីពង្រឹងសមត្ថភាពក្នុងការដាក់ពង្រាយបុគ្គលិក និងគ្រឿងយុទ្ធោបករណ៍ឲ្យបានឆាប់រហ័សនៅទូទាំងតំបន់។ សមយុទ្ធទាំងនេះមានគោលបំណងបង្ហាញពីវត្តមាន «ដែលគួរឲ្យទុកចិត្ត និងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធ» ដើម្បីទប់ស្កាត់ការឈ្លានពានដែលអាចកើតមាន និងផ្តល់ទំនុកចិត្តដល់ដៃគូក្នុងតំបន់ បន្ទាប់ពីមានកិច្ចពិភាក្សាការពារជាតិកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំយោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
ប្រែសម្រួល៖ ឈាង
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


