ព័ត៌មានអន្ដរជាតិ
បេក្ខជនឈរឈ្មោះ៣នាក់ស្លាប់ដោយកូវីដ ខណៈឥណ្ឌាកំពុងឃោសនាបោះឆ្នោត
ប្រទេសឥណ្ឌាបានកំពុងធ្វើយុទ្ធនាការណ៍សោសនាបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រ ដែលស្ទើររាល់ថ្ងៃថ្នាក់ដឹកនាំទាំងមកពីរដ្ឋាភិបាល និងគណបក្សនានាបានជួបជុំមនុស្សច្រើនរាប់ពាន់នៅកំឡុងពេលដែលកូវីដ-១៩បានកំពុងរាតត្បាតប្រទេសមួយនេះឈានដល់ដំណាក់កាលអាក្រក់បំផុត។

ការជួបជុំរវាងថ្នាក់ដឹកនាំ និងអ្នកគាំទ្ររាប់ពាន់នាក់ត្រូវបានគេមើលឃើញថា ភាគច្រើនបំផុតមិនបានពាក់ម៉ាស់ការពារខ្លួន និងស្ថិតនៅឃ្លាតឆ្ងាយពីគ្នាឡើយ។
នៅពេលការរាតត្បតមិនធ្លាប់មាននៃវីរុសដែលត្រូវបានគេដឹងថា វីរុសបំប្លែងថ្មីបានលេចឡើងនៅប្រទេសឥណ្ឌា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Modi ត្រូវបានចោទប្រកាន់ពីបរាជ័យនៃភាពដឹកនាំរបស់លោកដែលធូរលុង ដោយធ្វើតាមឥរិយាបថរបស់ថ្នាក់ដឹកនាំតាមរដ្ឋ និងមូលដ្ឋានពីគ្រប់ផ្នែកទាំងអស់ និងសូម្បីតែមន្ត្រីសុខាភិបាលទូទាំងប្រទេសក៏ធ្វេសប្រហែស។
ការប្រឹងប្រែងដើម្បីសំឡេងឆ្នោតដោយភ្លេចគិតរឿងវិធានការការពារខ្លួន កូវីដ-១៩ឆ្លងមិនស្គាល់អ្នកតូច អ្នកធំ ឬមានក្រឡើយ។

តាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក Indiatimes កាលពីថ្ងៃទី១៦ ខែមេសា កន្លងទៅនេះថា បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកសភារបស់ប្រទេសឥណ្ឌាបានស្លាប់ដោយកូវីដ-១៩។
បេក្ខជនឈរឈ្មោះតំណាងរាស្ត្រមកពីទីក្រុង Murshidabad នៅក្នុងរដ្ឋ Benggal លោក Rezaul Haque alias Mantu Biswas អាយុ៤៦ឆ្នាំបានស្លាប់ដោយកូវីដ-១៩ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា។
មួយថ្ងៃបន្ទាប់នៅក្នុងរដ្ឋនេះដដែល បេក្ខជនមកពីទីក្រុង Sanjukta Morcha លោក Pradip Kumar Nandi អាយុ៦៩ឆ្នាំរបស់គណបក្ស RSP បានស្លាប់ដោយកូវីដ-១៩ នៅថ្ងៃទី១៦ ខែមេសា។

បើតាមការផ្សាយរបស់ theguardian បានឲ្យដឹងថា រហូតដល់ពេលនេះមានបេក្ខជនឈរឈ្មោះឆ្នោត៣នាក់ហើយបានស្លាប់ដោយសារកូវីដ-១៩ ប៉ុន្តែមិនបានបង្ហាញលំអិតពីបេក្ខជនម្នាក់ទៀតទេ។ យ៉ាងណា ជនរងគ្រោះដែលបាត់បង់ជីវិតម្នាក់ៗមិនត្រូវបានបង្ហាញព័ត៌មានលំអិតទេ ដូច្នេះអាចនឹងមបេក្ខជនឈរឈ្មោះ និងមន្ត្រីផ្សេងៗទៀត។
សម្រាប់ការផ្សាយទិន្នន័យផ្ទាល់របស់សារព័ត៌មាន Indianexpress នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសាថា លោក A K Walia ដែលជាអតីតរដ្ឋមន្ត្រីប្រចាំទីក្រុងដេលីក៏បានស្លាបដោយកូវីដ-១៩ដែរ៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


