ព័ត៌មានអន្ដរជាតិ
អាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលបន្ថែមទៀតនៅហ្វីលីពីន ទោះមានការជំទាស់ពីចិន
សហរដ្ឋអាមេរិកកំពុងពង្រឹងវត្តមានយោធារបស់ខ្លួនទ្វេដងនៅអាស៊ីអាគ្នេយ៍ ដោយប្រកាសពីផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីលបច្ចេកវិទ្យាខ្ពស់បន្ថែមទៀតទៅកាន់ប្រទេសហ្វីលីពីន ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។

យោងតាមសារព័ត៌មាន Asahi ការប្រកាសអំពីផែនការនេះ ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារទី១៧ខែកុម្ភៈឆ្នាំ២០២៦រវាងសម្ព័ន្ធមិត្តទាំងពីរ។ ខណៈពេលដែលប្រព័ន្ធ Typhon និងឧបករណ៍បាញ់មីស៊ីលប្រឆាំងនាវាដែលមានស្រាប់ ដែលអាចវាយប្រហារគោលដៅក្នុងចម្ងាយជាង១៦០០គីឡូម៉ែត្រ បានធ្វើឲ្យចិនមានការព្រួយបារម្ភរួចទៅហើយនោះ ពេលនេះអាមេរិកសន្យានឹងបង្កើនការដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍ទំនើបបំផុត និងប្រព័ន្ធគ្មានមនុស្សបើកបន្ថែមទៀត។ ទីក្រុងប៉េកាំងបានទាមទារម្តងហើយម្តងទៀតឲ្យដកអាវុធទាំងនោះចេញ ដោយព្រមានពីការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ប៉ុន្តែប្រធានាធិបតី Ferdinand Marcos Jr. នៅតែរក្សាជំហររឹងមាំ ដោយអះអាងពីសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងម៉ានីលក្នុងការការពារទឹកដីរបស់ខ្លួន។
បន្ថែមពីនេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក លោក Jose Manuel Romualdez បានបញ្ជាក់ច្បាស់ថា អាវុធដ៏ទំនើបទាំងនេះគឺសម្រាប់តែការទប់ស្កាត់ប៉ុណ្ណោះ ដោយលោកកត់សម្គាល់ថា រាល់សកម្មភាពឈ្លានពានរបស់ចិន មានតែធ្វើឲ្យទីក្រុងម៉ានីលកាន់តែប្តេជ្ញាចិត្តក្នុងការពង្រឹងឃ្លាំងអាវុធរបស់ខ្លួន។ ក្រៅពីការដាក់ពង្រាយបណ្តោះអាសន្ន ហ្វីលីពីនក៏កំពុងសិក្សាពីការទិញយកប្រព័ន្ធបាញ់បង្ហោះមីស៊ីលកម្រិតខ្ពស់ដោយខ្លួនឯង ដើម្បីធ្វើទំនើបកម្មកងទ័ពផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


