ព័ត៌មានអន្ដរជាតិ
ក្រោយអង់គ្លេសមិនចូលរួមជាមួយអាមេរិក-អ៊ីស្រាអែល វាយអ៊ីរ៉ង់ ត្រាំបង្ហាញការខកចិត្ត
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្តែងការសោកស្តាយចំពោះទំនាក់ទំនងខ្លួនជាមួយចក្រភពអង់គ្លេសមិនដូចអ្វីធ្លាប់តែល្អជាមួយគ្នាពីមុនមក បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ពន្យារពេលផ្តល់ការគាំទ្រផ្នែកយោធាដល់ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមរ៉យទ័រ ចុះផ្សាយថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ។
លោក ត្រាំ និយាយថា៖ «ប្រទេសបារាំងបានគាំទ្រយើងច្រើនជាងមុន។ យើងមិនដែលរំពឹងថានឹងឃើញទំនាក់ទំនងដ៏រឹងមាំបំផុតដែលធ្លាប់តែល្អកន្លងមក ផ្លាស់ប្តូរតាមរបៀបនេះទេ»។

លោក ត្រាំ ប្រាប់កាសែត The Sun កាលពីថ្ងៃអង្គារថា៖ « វាពិតជាគួរឱ្យសោកស្ដាយណាស់ដែលឃើញថាទំនាក់ទំនងនេះជាក់ស្តែង មិនដូចអ្វីដែលវាមានពីមុនទេ»។ នេះជាបទសម្ភាសន៍លើកទីពីររបស់លោកទៅកាន់កាសែតអង់គ្លេសក្នុងរយៈពេលប៉ុន្មានថ្ងៃ ដែលខ្លួនបានរិះគន់មេដឹកនាំអង់គ្លេស។
យ៉ាងណាមិញ លោក Starmer បានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធាអង់គ្លេសសម្រាប់ការវាយប្រហារការពារខ្លួន បន្ទាប់ពីមូលដ្ឋានទាំងនោះមិនបានប្រើប្រាស់ក្នុងការវាយប្រហារដំបូងលើអ៊ីរ៉ង់។ ប៉ុន្តែនៅថ្ងៃចន្ទអង់គ្លេសប្រកាសថានឹងមិនចូលរួមក្នុងជម្លោះរវាងអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ទេ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់មួយគ្រឿងបានហោះតម្រង់ទៅកាន់មូលដ្ឋានទ័ពអាកាសអង់គ្លេសនៅ Cyprus ។
លោកត្រាំបន្តថា៖ « សហរដ្ឋអាមេរិកមិនត្រូវការឱ្យអង់គ្លេសធ្វើសង្គ្រាមនៅមជ្ឈិមបូព៌ាទេ។ វាមិនមានបញ្ហាអ្វីទេ ប៉ុន្តែ(លោក Starmer) គួរតែបានជួយ […] គាត់គួរតែបានជួយ។ ខ្ញុំចង់មានន័យថា បារាំងពិតជាអស្ចារ្យណាស់។ ពួកគេទាំងអស់គ្នាសុទ្ធតែអស្ចារ្យ។ ចក្រភពអង់គ្លេសមានភាពខុសប្លែកពីប្រទេសដទៃទៀត»។
ចំណែករដ្ឋមន្ត្រីជាន់ខ្ពស់អង់គ្លេស លោក Darren Jones បានប្រាប់ Times Radio ឆ្លើយតបទៅនឹងការអត្ថាធិប្បាយចុងក្រោយរបស់ លោក ត្រាំ ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅតែមានសារៈសំខាន់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


