ព័ត៌មានអន្ដរជាតិ
របាយការណ៍ចារកម្មអាមេរិក៖ ការផ្ដួលរបបថ្នាក់ដឹកនាំអ៊ីរ៉ង់មិនមែនជារឿងងាយស្រួលទេ
យោងតាមរបាយការណ៍សម្ងាត់ពីក្រុមប្រឹក្សាចារកម្មជាតិអាមេរិក ការវាយលុកយោធាខ្នាតធំរបស់ក្រុងវ៉ាស៊ីនតោន ទំនងជាមិនអាចផ្ដួលរំលំរចនាសម្ព័ន្ធអំណាចយោធា និងសាសនារបស់អ៊ីរ៉ង់បានឡើយ។

តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu ការវាយតម្លៃនេះបានបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា លោកអាច «បោសសម្អាត» ថ្នាក់ដឹកនាំអ៊ីរ៉ង់ និងដាក់ជំនួសមកវិញនូវអ្នកស្នងតំណែងដែលលោកពេញចិត្ត។ ក្រុមអ្នកវិភាគជាន់ខ្ពស់យល់ឃើញថា ទោះបីជាមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់ក៏ដោយ ក៏យន្តការស្នងតំណែងដែលមានស្រាប់នឹងរក្សារចនាសម្ព័ន្ធអំណាចបច្ចុប្បន្នដដែល។
របាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា ក្រុមប្រឆាំងនៅក្នុងប្រទេសអ៊ីរ៉ង់ នឹងមិនអាចឡើងកាន់អំណាចបានឡើយ។ ស្ថានភាពក្នុងតំបន់កំពុងឡើងកម្ដៅយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨កុម្ភៈ បានសម្លាប់មនុស្សជាង ១០០០នាក់ រួមទាំងលោក Khamenei និងក្មេងស្រីសិស្សសាលាជាង ១៥០នាក់។ ជាការសងសឹក អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលលើមូលដ្ឋានទ័ពអាមេរិក ស្ថានទូត និងទីក្រុងនានារបស់អ៊ីស្រាអែល ដែលបង្ហាញថា អំណាចដឹកនាំរបស់ពួកគេនៅតែរឹងមាំ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


