ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្តូរចិត្ត ដោយអនុញ្ញាតឱ្យរុស្ស៊ីដឹកប្រេងចូលប្រទេសគុយបា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញសញ្ញាបញ្ច្រាសទិសលើការរារាំងនាវាដឹកប្រេងនានាទៅកាន់ប្រទេសគុយបាកាលពីថ្ងៃអាទិត្យ ដោយលើកឡើងថា «គ្មានបញ្ហា» ជាមួយប្រទេសណាដែលបញ្ជូនប្រេងចូលប្រទេសកោះនេះនោះទេ ខណៈនាវាដឹកប្រេងរបស់រុស្ស៊ីមួយគ្រឿងបានចូលទៅជិតកំពង់ផែគុយបា។ នេះបើយោងតាមរ៉យទ័រផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One លោក ត្រាំ សម្តែងភាពអាណិតអាសូរ ចំពោះតម្រូវការថាមពលរបស់ប្រជាជនគុយបានិងលើកឡើងថា លោកមិនខ្វល់ពីជំនួយណាមួយដែលផ្តល់ដល់រដ្ឋាភិបាលកុម្មុយនីស្តទីក្រុងហាវ៉ាណាទេ ព្រោះលោកព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសនេះនឹងដួលរលំដោយខ្លួនឯងក្នុងពេលឆាប់ៗ។

លោក ត្រាំ និយាយថា៖ «ឥឡូវនេះប្រសិនបើប្រទេសណាមួយចង់បញ្ជូនប្រេងមួយចំនួនទៅកាន់ប្រទេសគុយបា ខ្ញុំមិនមានបញ្ហាជាមួយទេ មិនថាវាជាប្រទេសរុស្ស៊ីឬប្រទេសណានោះទេ»។
ប្រធានាធិបតីអាមេរិករូបនេះបន្តថា៖ « ប្រទេសគុយបាចប់ហើយ។ ពួកគេមានរបបអាក្រក់! មានថ្នាក់ដឹកនាំអាក្រក់ និងពុករលួយខ្លាំងណាស់ ហើយបើថាពួកគេទទួលបានប្រេងឬអត់ វាមិនមានបញ្ហាទេ។ ខ្ញុំចង់ឱ្យប្រេងចូល មិនថាជារុស្ស៊ីឬអ្នកណាផ្សេងទៀតទេ ព្រោះប្រជាជនត្រូវការកម្ដៅ ភាពត្រជាក់និងរបស់ផ្សេងទៀតដែលពួកគេចង់បាន»។
នាវារុស្ស៊ីដែលត្រូវបានហាមឃាត់ជាផ្នែកមួយនៃ «កងនាវាស្រមោល» របស់ទីក្រុងម៉ូស្គូ គឺនៅឆ្ងាយពីឆ្នេរសមុទ្រភាគខាងកើតប្រទេសគុយបាកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមទិន្នន័យតាមដានកប៉ាល់ តែគេរំពឹងថានឹងទៅដល់កំពង់ផែគុយបានៅថ្ងៃចន្ទ វាជាខ្សែជីវិតសម្រាប់សេដ្ឋកិច្ចក្នុងប្រទេសនិងស្ទើរតែឈប់ដំណើរការក្រោមការបិទផ្លូវប្រេងរបស់ទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថាសហរដ្ឋអាមេរិកបានកាត់ផ្តាច់ការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡាទៅកាន់ប្រទេសគុយបា បន្ទាប់ពីផ្តួលរំលំប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) នៅថ្ងៃទី០៣ ខែមករា ហើយ លោក ត្រាំ បានគំរាមដាក់ទណ្ឌកម្មពន្ធលើប្រទេសដទៃទៀតដែលបញ្ជូនប្រេងឆៅទៅកាន់កោះនេះ។
មិនតែប៉ុណ្ណោះប្រទេសគុយបាមិនបានទទួលនាវាដឹកប្រេងអស់បីខែមកហើយ នេះបើយោងតាមប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ជាពិសេសធ្វើឱ្យប្រទេសនេះមានវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


