ព័ត៌មានអន្ដរជាតិ
កង្វះអ៊ុកស៊ីសែន វេជ្ជបណ្ឌិតឥណ្ឌាស្លាប់នៅមន្ទីរពេទ្យដែលលោកធ្វើការ៥០ឆ្នាំដោយកូវីដ-១៩
នៅពេលប្រទេសឥណ្ឌានៅតែបន្តទទួលរកការរាតត្បាតដ៏ធ្ងន់ធ្ងរបំផុតពីកូវីដ-១៩ ប្រព័ន្ធសុខាភិបាលបានកំពុងលិចលង់ដោយអ្នកជំងឺកូវីដ-១៩។
មន្ទីរពេទ្យទូទាំងប្រទេសបានកំពុងខ្វះខាតសម្ភារៈពេទ្យដូចជាគ្រែសម្រាកព្យបាល អ៊ុកស៊ីសែន និងឧបករណ៍ជំនួយជីវិតជាដើម។

ចំនួនអ្នកស្លាប់បានកំពុងកើនឡើងខ្ពស់ជារៀងរាល់ថ្ងៃដែលបញ្ហាចម្បងមួយគឺខ្វះអ៊ុកស៊ីសែនដែលធ្វើឲ្យអ្នកជំងឺទទួលរងធ្ងន់ធ្ងរលឿន និងឈានដល់បាត់បង់ជីវិត។ នៅលើបណ្តាញទំនាក់ទំនងសង្គមពោរពេញសារស្វែងរកគ្រែ និងអ៊ុកស៊ីសែន។
ចំពេលភាពវឹកវរបែបនេះ ករណីស្លាប់វេជ្ជបណ្ឌិតម្នាក់នៅរដ្ឋ Uttar Pradesh ដោយសារកង្វះអ៊ុកស៊ីសែន។
លោកវេជ្ជបណ្ឌិត JK Mishra អាយុ៨៥ឆ្នាំជាវេជ្ជបណ្ឌិតជាន់ខ្ពស់ម្នាក់នៅមន្ទីរពេទ្យ Swarup Rani Nehru ក្នុងរដ្ឋ Prayagraj បានបាត់បង់ជីវិត បន្ទាប់ពីមិនអាចស្វែងរកអ៊ុកស៊ីសែនដាក់ជំនួយដង្ហើមដើម្បីព្យាបាលលោកនៅមន្ទីរពេទ្យដែលលោកបម្រើការអស់រយៈពេល៥០ឆ្នាំ។

តាមការផ្សាយរបស់ India Today ថា លោកវេជ្ជបណ្ឌិតជើងចាស់ Mishra បានកើតរោគសញ្ញាកូវីដ-១៩កាលពីថ្ងៃទី១៣ ខែមេសា។ បន្ទាប់ពីឆ្លងជំងឺនេះមក លោកបានចូលមន្ទីរពេទ្យ SRN ដែលជាកន្លែងលោកធ្វើការស្ទើរមួយជីវិតដើម្បីព្យាបាល។
អាការជំងឺរបស់លោកបានធ្ងន់ធ្ងរភ្លាម បន្ទាប់ពីបានចូលមន្ទីរពេទ្យ ហើយក្រុមវេជ្ជបណ្ឌិតបានណែនាំឲ្យដាក់អ៊ុកស៊ីសែន។ ប៉ុន្តែមិនមានអ៊ុកស៊ីសែននៅក្នុងមន្ទីរពេទ្យ សូម្បីតែកន្លែងផ្សេងក៏រកអត់បាន។ លោកវេជ្ជបណ្ឌិត Mishra បានដកដង្ហើមចុងក្រោយនៅចំពោះមុខភរិយារបស់គាត់។
ប្រាប់អ្នកសារព័ត៌មាន លោក Suryabhan Kushwaha មន្ត្រីពេទ្យផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ SRN បាននិយាយថា មន្ទីរពេទ្យមានគ្រែដែលមានបំពងអ៊ុកស៊ីសែនតែ១០០ប៉ុណ្ណោះ ហើយដាក់អ្នកជំងឺទាំងអស់។ មន្ទីរពេទ្យគ្មានសិទ្ធិទៅដកអ៊ុកស៊ីសែនពីអ្នកជំងឺណាម្នាក់ដើម្បីដាក់ឲ្យលោកវេជ្ជបណ្ឌិតដែលកំពុងធ្ងន់ធ្ងរទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ indiatimes
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


