ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសថា នឹងប្រើគ្រឿងចក្រធុនធំច្រើនគ្រឿង កាយយកអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ បញ្ជូនមកអាមេរិក
ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានប្រកាសប្រើគ្រឿងចក្រច្រើនគ្រឿង ដើម្បីកាយយកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ហើយយកមកកាន់សហរដ្ឋអាមេរិក។

ថ្លែងក្នុងព្រឹត្តិការណ៍ Turning Point USA នៅទីក្រុង Phoenix នៃរដ្ឋ Arizona កាលពីថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លើកឡើងថា លោកនឹងបញ្ជូនគ្រឿងចក្រធំៗចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីកាយយកអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួច ហើយបញ្ជូនវាមកកាន់សហរដ្ឋអាមេរិក។
ស្របពេលជាមួយគ្នានោះដែរ លោកបញ្ជាក់យ៉ាងច្បាស់ថា យើងជាមួយអ៊ីរ៉ង់នឹងចូលទៅជាមួយគ្នា ដើម្បីយកសារធាតុទាំងនោះចេញ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត។
លោកត្រាំនិយាយបែបនេះ ដ្បិតភាគីអ៊ីរ៉ង់ឯណោះ ចេញមុខអះអាងរួចហើយថា ឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមរបស់ខ្លួននឹងមិនផ្ទេរទៅណាឡើយ។

មុននេះដែរ លោកត្រាំ ប្រកាសដោយភាពជឿជាក់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែខិតជិតមកដល់មែនទែនហើយ ដោយភាគីអ៊ីរ៉ង់បានយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួច ឬលោកហៅសាមញ្ញថាជា «ធូលីនុយក្លេអ៊ែរ» មកឲ្យអាមេរិកវិញ។
ការផ្អាកកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាចម្រូងចម្រាសបំផុតនៃជម្លោះមួយនេះ ពោលគឺខាងអាមេរិកចង់ឲ្យអ៊ីរ៉ង់ឈប់ចម្រាញ់អ៊ុយរ៉ាញ៉ូមរហូតដល់២០ឆ្នាំ ប៉ុន្តែអ៊ីរ៉ង់សុំត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ដែលចំណុចនេះអាមេរិកមិនទាន់យល់ព្រមនៅឡើយ។
យ៉ាងណាមិញ អ៊ីរ៉ង់នៅតែអះអាងថា កម្មវិធីរបស់ខ្លួនគឺធ្វើឡើងដើម្បីសន្តិភាព និងថាមពលស៊ីវិលប៉ុណ្ណោះ។ បច្ចុប្បន្ន គេប៉ាន់ស្មានថាអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ប្រហែល៤០០គីឡូក្រាម ដែលជាកម្រិតដែលអាចយកទៅធ្វើជាអាវុធបានយ៉ាងងាយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


