Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាព​​ច្រក​ហូរមូស​​​នៅតែ​ជាចំណាប់ខ្មាំងទោះបី ​ត្រាំ ប្រើ​យុទ្ធសាស្រ្ត​​​​​​និង​គំរាម​​​ខ្លាំង​ៗ​​ ​​

បានផុស

នៅ

​​ក្រោយ​ការ​សម្រេច​បាន​នូវបទ​ឈប់បាញ់​រវាង​​អ៊ីស្រាអែល​និង​​​​​​លីបង់​ដែល​មាន​​​ក្រុមសកម្មប្រយុទ្ធ​ហេសបូឡា​​​​ឈរជើង​នោះ ស្ថានភាព​​​​ដ៏តាន​តឹង​​ក្នុងសង្គ្រាម​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក​បាន​ធូរស្រាល​​ ប៉ុន្តែ​​សង្គ្រាម​​វោហារ​ស័ព្ទ​​​​របស់​ពួកគេ​នៅតែ​មាន​នៅឡើយ។

ក្រាហ្វិក​បង្ហាញ​ពី​​ផ្លូវ​នាវាចរណ៍​ចេញនិង​ចូល​​​តាមច្រក​ហូរមូស​។ Al Jaazera
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ហាក់​មានមោទនភាពខ្លាំង​ដែល​ខ្លួន​អាច​ដាក់សម្ពាធអ៊ីរ៉ង់​​​ឲ្យ​​បើក​ច្រក​​​​​ហូរ​មូស​ឡើង​វិញ ដើម្បី​អនុញ្ញាត​ឲ្យ​នាវា​ចរណ៍​ដឹក​ប្រេង​ចេញ​ពីតំបន់ឈូងសមុទ្រ​​ពែរ្ស៍​ ដែល​ជាប់​គាំង​តាំង​ពី​​​សង្គ្រាម​​បាន​ផ្ទុះ​ឡើង​​កាល​ពី​ចុង​ខែ​​​កុម្ភៈ​មក។

​ក្រោយ​​ការ​អំពាវនាវ​​ឲ្យសម្ព័ន្ធ​មិត្ត​ផ្សេង​ៗ​ ជាពិសេស​សម្ព័ន្ធ​យោធា​ណាតូ ចូល​ជួយ​ក្នុងសង្គ្រាមនេះ ក៏ដូច​ជា​ ការ​បើក​ច្រក​ហូរមូស​​មិនទទួលបាន​ជោគជ័យ ដោយសារ​តែ​គ្មានសម្ព័ន្ធមិត្តណា​មួយ​អើពើ​​ចូល​ជួយ ដោយ​ពួកគេ​យល់​ថា ​​ការ​សម្រេច​ចិត្ត​ធ្វើសង្គ្រាម​នេះ​គឺ​ខុស​ច្បាប់ និង​មិនបាន​​​ពិភាក្សា​ជាមួយពួកគេ​ផង ​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ប្រើ​ប្រាស់​នូវ​យុទ្ធ​​សាស្ត្រចុងក្រោយ ដោយ​​បិទ​ខ្ទប់​​រាល់​នាវាដឹកប្រេង​ទាំងអស់​ចេញ​-​ចូលតាមច្រក​ហូរមូស រួម​ទាំងបិទ​ខ្ទប់​រាល់​កំពង់​ផែ​​​ទាំងអស់​របស់​អ៊ីរ៉ង់​។​

​យុទ្ធសាស្រ្ត​​១ទៀត ដែល​លោក​​ ដូណាល់ ត្រាំ​ ប្រើ​​ប្រាស គឺ​ការ​សម្របសម្រួល​​​​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​​នៅ​ប្រទេសលីបង់ ដែល​មាន​រូបភាព​សាហាវ​ខ្លាំង និង​មានប្រតិកម្ម​ជាអន្តរជាតិ ដោយសារ​តែ​អ៊ីស្រាអែល​​​មិន​ទទួលស្គាល់​​​ចំពោះ​បទ​ឈប់បាញ់​រវាង​សហរដ្ឋអាមេរិក​និង​​អ៊ីរង់​អាច​គ្រប​ដណ្តប់​លើ​ជម្លោះ​នៅលីបង់។

​​​ក្រោយ​បទ​ឈប់​បាញ់​​រយៈពេល​១០ថ្ងៃ​នៅលីបង់​​​ ​ទាំងអ៊ីរ៉ង់​​​​និង​សហរដ្ឋអាមេរិក​ បាន​​រំកិល​ទៅ​រក​ការ​ឯកភាពគ្នា​កាន់តែ​ច្រើនលើ​លក្ខខណ្ឌ​នៃ​ការចរចា​សន្តិភាព​ ហើយ ចំណុច​​​ក្តៅ​បំផុត​នៅ​ច្រក​ហូរមូស​ក៏បាន​ធូរស្រាល​មួយរំពេច ដោយ​ភាគី​អ៊ីរ៉ង់ តាមរយៈ​រដ្ឋមន្ត្រីការបរទេស​ Abbaz Araghchi បាន​ប្រកាស​បើក​ច្រក​នេះ​ទាំងស្រុង​​ ព្រោះ​តែ​មានបទ​ឈប់បាញ់​នៅលីបង់។

​ទោះបី​ជាបែបនេះ​ក្តី​​ក្នុង​ចន្លោះ​​ពេល​​តិច​ជាង​២៤ម៉ោង​បន្ទាប់​ពីការ​ប្រកាស​បើក​ច្រក​ហូរមូស​នេះ​ ភាគី​​សហរដ្ឋអាមេរិក​ និង​អ៊ីរ៉ង់​នៅតែ​បន្តគំរាមកំហែង​​គ្នា​ទៅ​វិញ​ទៅ​មក​​ ដោយសង្គ្រាម​ពាក្យសម្តី​​​​ក្នុងចន្លោះ​ពេលនៃការ​អនុវត្ត​បទ​ឈប់បាញ់​២សប្តាហ៍​ដែលផុត​សុពល​ភាព​នៅថ្ងៃទី​២១ខែ​​មេសា​នេះ​។

​យោង​តាម Al Jaazera ផ្សាយនៅរសៀល​ថ្ងៃទី​​១៨ខែមេសា​នេះ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ លោក Reza Talaei បាននិយាយថា សង្គ្រាមជាមួយសហរដ្ឋអាមេរិកមិនទាន់បានបញ្ចប់នៅឡើយទេ ហើយព្រមានអ៊ីរ៉ង់ថា នឹងឆ្លើយតបទៅនឹង «ការបោកប្រាស់ណាមួយនៅក្នុងការទូត» ដោយបន្ថែមថា ការបើកច្រកសមុទ្រ Hormuz ដល់នាវាមិនមែនយោធា គឺអាស្រ័យលើបទឈប់បាញ់នៅក្នុងប្រទេសលីបង់។

​​​យោង​តាម Sky News ដោយ​ដកស្រង់​បន្ត​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់ IRIB ដែលផ្សាយថា ​ច្រកសមុទ្រ​នោះ​បិទ​​វិញ​ហើយ​រាល់​​​ការ​ឆ្លង​កាត់​ត្រូវ​សុំ​ការ​យល់​ព្រម​ពី​អ៊ីរ៉ង់​។

ក្រោយ​ការ​បើក​ច្រក​ភ្លាមៗ លោក ដូណាល់ ត្រាំ បានថ្លែងអំណរគុណដល់អ៊ីរ៉ង់ចំពោះការបើកច្រកសមុទ្រនេះ ប៉ុន្តែ​លោក ត្រាំ បាន​ព្រមានទុក​ជាមុនថា ការបិទផ្លូវនាវាដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់ដោយសងសឹករបស់សហរដ្ឋអាមេរិក «នឹងនៅតែមានប្រសិទ្ធភាពពេញលេញ» រហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។

នាវា​ចរណ៍តាមផ្លូវទឹកនេះបានកើនឡើងមួយរយៈខ្លីនៅព្រឹកនេះ ដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័រហៅថា «ចលនានាវាដ៏សំខាន់លើកដំបូង» ឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក៕​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម