ព័ត៌មានអន្ដរជាតិ
អាមេរិក បិទស្ថានកុងស៊ុលនៅខេត្តភាគពាយព្យ ប៉ាគីស្ថាន ដោយសារកត្តាអសន្តិសុខ
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ថា សហរដ្ឋអាមេរិកនឹងបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង Peshawar ស្ថិតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ដោយលើកឡើងពីហេតុផលជុំវិញអសុវត្ថិភាពរបស់អ្នកការទូតរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។

ក្រសួងការបរទេស បានបញ្ជាក់ថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad) នឹងទទួលបន្ទុកលើរាល់កិច្ចការទំនាក់ទំនងការទូតទាំងអស់ជាមួយខេត្ត Khyber Pakhtunkhwa ដែលមានទីក្រុង Peshawar ស្ថិតរួមក្នុងខេត្តនោះ។
សេចក្តីថ្លែងការណ៍ ក៏បានអះអាងថា « ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះសុវត្ថិភាពនៃបុគ្គលិកការទូត និងការគ្រប់គ្រងធនធានឲ្យមានប្រសិទ្ធភាព។
សូមជម្រាបជូនថា ខេត្ត Khyber Pakhtunkhwa មានព្រំប្រទល់ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន ហើយបានឆ្លងកាត់ការវាយប្រហារ និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងប៉ាគីស្ថាន និងក្រុមសកម្មប្រយុទ្ធដែលទីក្រុងអ៊ីស្លាម៉ាបាដអះអាងថា មានការគាំទ្រពីក្រោយដោយអាហ្វហ្គានីស្ថាន។
យ៉ាងហោចណាស់ មនុស្ស ១០ នាក់បានស្លាប់កាលពីខែមីនា នៅពេលដែលក្រុមបាតុករបានទម្លាយរបងខាងក្រៅនៃស្ថានកុងស៊ុលសហរដ្ឋអាមេរិក ក្នុងទីក្រុង Karachi ដែលជាទីក្រុងធំបំផុតរបស់ប៉ាគីស្ថាន បន្ទាប់ពីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


