ព័ត៌មានអន្ដរជាតិ
គិតត្រឹមពេលនេះ អ៊ីស្រាអែល បានវាយប្រហារតាមអាកាសលើទីតាំងតំបន់ហ្គាហ្សាជាង ១,៥០០ កន្លែង ខណៈអ្នកស្លាប់កើនឡើងជិត ២០០ នាក់
វាហាក់ដូចជាគ្មានសញ្ញាបញ្ចប់ ចំពោះការប្រទូសរ៉ាយដាក់គ្នា រវាងយោធាអ៊ីស្រាអែល និងក្រុមឥស្លាមជ្រុលនិយមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ខណៈចំនួនអ្នកស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សា មានលើសពី ១៩០ នាក់ហើយ ។

យោធាអ៊ីស្រាអែល បានធ្វើការវាយឆ្មក់តាមអាកាសដ៏ខ្លាំងក្លាជាបន្តបន្ទាប់ នៅលើតំបន់ហ្គាហ្សាចន្លោះយប់ថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ដោយសម្លាប់មនុស្ស ៤២ នាក់ ។ ការស្លាប់បន្ថែមនេះ នាំឲ្យចំនួនអ្នកស្លាប់សរុប នៅតំបន់ហ្គាហ្សា កើនដល់ ១៩៧ នាក់ក្នុងនោះមានកុមារ ៥៨ នាក់ ។

រហូតមកដល់ពេលនេះ កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាស លើទីតាំងជាង ១,៥០០ កន្លែង ខណៈពួកគេនិយាយថា ពាក់ព័ន្ធនឹងក្រុមហាម៉ាស ។

ទន្ទឹមនោះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោក មានការគាំទ្រពីសហរដ្ឋអាមេរិក ។
លោកបាននិយាយថា សកម្មភាពយោធារបស់អ៊ីស្រាអែល នឹងបន្តដរាបណា មានការស្តារសន្តិភាព និងសន្តិសុខ ដល់ប្រជាជនអ៊ីស្រាអែល ។

បន្ថែមពីនេះ ក្រុមហាម៉ាស ក៏បានធ្វើការវាយប្រហារតបតវិញផងដែរ ដោយបាញ់គ្រាប់រ៉ុកកែត ទៅលើតំបន់អ៊ីស្រាអែល និងបណ្ដាលឲ្យមនុស្ស ៩ នាក់បានស្លាប់នៅទីនោះ ។

អំពើហិង្សារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានផ្ទុះឡើងដំបូងកាលពីថ្ងៃទី ១០ ឧសភា ពេលនេះបានរីករាលដាល កាន់តែខ្លាំងឡើងៗ ខណៈមិនមានសញ្ញាណាមួយ នៃការធូរស្រាលភាពតានតឹងនោះទេ ទោះបីមានការអំពាវនាវ ម្តងហើយម្តងទៀតឲ្យមានភាពស្ងប់ស្ងាត់ ពីអង្គការសហប្រជាជាតិ និងប្រទេសផ្សេងៗក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


