Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ​នឹង​ជីក​ប្រឡាយ​លែងសត្វក្រពើដ៏​​ច្រើន ព័ទ្ធជុំវិញ​ពន្ធនាគារ​ដាក់​អ្នកទោស​ប៉ាឡេស្ទីន​​

បានផុស

នៅ

​អ៊ីស្រាអែល ​បាន​ចាត់វិធានការផ្លូវ​ច្បាប់​មួយ ​ឆ្ពោះ​ទៅ​ការ​អនុវត្តសំណើ​ដ៏ចម្រូងចម្រាស​​របស់រដ្ឋមន្ត្រីសន្តិសុខជាតិ​ លោក​  Itamar Ben-Gvir ដើម្បីជីក​ប្រឡាយទឹក​ហ៊ុំព័ទ្ធពន្ធនាគារ​​ឃុំឃាំង​ដែល​ដាក់​​​អ្នកទោសប៉ាឡេស្ទីន​ ជាមួយនឹងកា​រលែង​សត្វ​​ក្រពើ​ដ៏ច្រើន​​​។ នេះបើយោង​តាម​សេចក្តីរាយការណ៍​ដោយ​​​ប្រព័ន្ធផ្សព្វផ្សាយភាសាអ៊ីស្រាអែល (Hebrew)​ កាលពីថ្ងៃ​ព្រហស្បតិ៍ ខែ​កក្ក​ដា ឆ្នាំ​២០២៦​ ។

សារព័ត៌មាន Channel 7 របស់អ៊ីស្រាអែល​ឱ្យ​ដឹង​ថា រដ្ឋមន្ត្រីការពារ​បរិស្ថាន លោកស្រី​ Idit Silman បានចុះហត្ថលេខាលើបទបញ្ជា​មួយ​ ក្នុង​ការ​ចាត់ថ្នាក់ក្រពើជាសត្វព្រៃដែលត្រូវ​បានគ្រប់គ្រង​ អនុញ្ញាតឱ្យស្ថាប័ន​រដ្ឋាភិបាល រួមទាំងសេវា​ពន្ធនាគារអ៊ីស្រាអែល រក្សាពួកវានៅក្នុង​កន្លែង​លក្ខខណ្ឌ​ជាក់លាក់។

ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែលលើ​តំបន់​ហ្គាហ្សា​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ​ ចលនានេះ​​បានលុបបំបាត់ឧបសគ្គផ្លូវច្បាប់​ដ៏សំខាន់​មួយ ដោយសារពី​មុន​​ក្រពើ​ត្រូវបានចាត់ថ្នាក់ជាសត្វព្រៃ​ដែលត្រូវបានការពារ អាចរក្សាទុកបានតែនៅក្នុងសួនសត្វ​ដែល​មានអាជ្ញាប័ណ្ណប៉ុណ្ណោះ​។

សារព័ត៌មាន Channel 13 និយាយថា ការផ្លាស់​ប្តូរផ្នែក​ច្បាប់នេះ​បាន​ធ្វើឡើង​ បន្ទាប់ពីការជំទាស់របស់​អាជ្ញាធរធម្មជាតិ និងឧទ្យាន​អ៊ីស្រាអែល​ ចំពោះគម្រោងដែល​បានស្នើឡើង ត្រូវបានគេដាក់​ឈ្មោះ​ថា ​«ពន្ធនាគារក្រពើ»។

លោក Ben-Gvir បាន​បង្ហាញសំណើនេះ​ប្រហែល ៦ខែមុន ដោយអំពាវនាវ​ឱ្យមានពន្ធនាគារ​ដែល​មានសន្តិសុខខ្ពស់​ ហ៊ុំព័ទ្ធដោយ​ផ្លូវទឹក​ពោរពេញដោយក្រពើ ដើម្បីរារាំង​ការប៉ុនប៉ងរត់គេចខ្លួនរបស់អ្នកទោសប៉ាឡេស្ទីន​។

យោងតាម Channel 7 ឱ្យ​ដឹង​ថា សេវាពន្ធនាគារអ៊ីស្រាអែលបានចាប់​ផ្តើមពិនិត្យមើល​លទ្ធភាពនៃគម្រោងនេះរួចហើយ រួមទាំងការទៅ​ទស្សនា​សួនសត្វ​ ដើម្បីសិក្សា​ពីតម្រូវការនិងការថែទាំក្រពើ។

មន្ត្រីអ៊ីស្រាអែល​ជឿ​ជាក់ថា ប្រឡាយដែល​ពោរពេញដោយក្រពើអាច​កាត់បន្ថយការចំណាយ​លើការការពារ ខណៈ​ជួយ​ពង្រឹងសន្តិសុខ​ពន្ធនាគារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម