Connect with us

ព័ត៌មានអន្ដរជាតិ

គួរឲ្យចង់សើច លោក អូបាម៉ា ហៅលោក ត្រាំ ជាមនុស្ស​ឆ្គួត ជ្រូកស៊ិចស៊ី ​ជ្រូក​រើសអើង​ពូជសាសន៍​…

បានផុស

នៅ

យោង​តាម​សៀវភៅ​ថ្មីមួយ​ក្បាលបង្ហាញ​ថា អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា​ មាន​​ឈ្មោះ​​ជាច្រើន​ជម្រើស​សម្រាប់​ការ​ហៅ​អតីត​ប្រធានាធិបតី​អាមេរិក​ដូច​គ្នា លោក​ ដូណាល់ ត្រាំ។

លោក Edward-Isaac Dovere អ្នក​និពន្ធ​​នៅ Atlantic​​​ បាន​សរសេរ​សៀវភៅ​ថ្មី​​របស់​លោក​ដែល​​​​ចំណង​ជើង​ថា«សមរភូមិ​ដើម្បី​ព្រលឹងៈ ​ក្នុង​យុទ្ធនាការណ៍​របស់​អ្នក​ប្រជា​ធិបតេយ្យ​ដើម្បី​​ផ្តួល​លោក ត្រាំ» លោក ​អូបាម៉ា​ បាន​ហៅ​លោក ត្រាំ ថា​ជា «មនុស្ស​ឆ្គួត ជ្រូក​រើស​អើង​ពូជ​សាសន៍​ ជ្រូក​ស៊ិចស៊ី មនុស្ស​​កាយ​វិការចម្លែក​ និង​ ម៉ែ​ពុក​​​រលួយ»។

ការ​លើក​ឡើង​របស់​លោក អូបាម៉ា ខុសៗ​គ្នា​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​លោក​ ត្រាំ បាន​ធ្វើ។

លោក ដូណាល់ ត្រាំ និង​លោក ប៉ារ៉ាក់ អូបាម៉ា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Dovere បាន​រៀប​រាប់​ថា ៖«​បើ​ញឹកញាប់​ខ្លាំង ខ្ញុំ​មិន​គិត​ថា​ វា​អាក្រក់​បែប​នេះ​ទេ។ បើ​ម្តង​ម្កាល​​ ខ្ញុំ​គិត​ថា យើង​មិន​មាន​ជ្រូក​រើស​អើង​ពូជសាសន៍ ជ្រូក​ស៊ិចស៊ី​ទេ។ ​ អាស្រ័យ​លើកំហឹង​នៃ​ថ្ងៃ ដែល​កន្លង​ផុត​ទៅ មនុស្ស​​កាយ​វិការ​ចម្លែក​​គឺ​ក្បាល​របស់​គាត់ញ័រ»។

តាម​ពិត​ទៅ លោក អូបាម៉ា មិន​ចង់​ព្យាយាម​រិះ​គន់​ទៅ​លើ​អ្នក​ស្នង​តំណែង​ពី​លោក​​មក​ពី​គណបក្ស​សាធារណៈ​ទេ បើ​ទោះ​ជាលោក ត្រាំ បាន​បង្ហាញ​ការ​ស្អប់​ជា​សាធារណៈ​​ចំពោះ​លោក​យ៉ាង​ណា​ក្តី។

លោក Dovere បាន​សរសេរ​ថា លោក អូបាម៉ា ក៏​ដូច​ជា​អ្នក​ប្រជា​ធិបតេយ្យ​មួយ​ចំនួន​ទៀត​​បាន​​ចូល​ចិត្ត​គំនិត​របស់​លោក ត្រាំ ដែល​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធានាធិបតីរបស់​គណបក្ស​សាធារណៈ​កាល​ពី​ឆ្នាំ​២០១៦​ដែល​ជឿ​ជាក់​ថា លោក​ងាយ​ស្រួល​យក​ឈ្នះ​លើ​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​ពី​សាលា Princeton និង Harvard Law School ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ពេល​នោះ។

ផ្ទុយ​ទៅ​វិញ លោក ត្រាំ បាន​ធ្វើ​ឲ្យ​ពិភព​លោក​តក់​ស្លត់​ដោយ​ការ​យក​ឈ្នះ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក សមាជិក​ព្រឹទ្ធសភា​ និង​ជា​ស្ត្រី​ទី១​អាមេរិក លោក​ស្រី ហ៊ីលឡារី គ្លីនតុន។

លោក Dovere បាន​រាយការណ៍​កាល​ពី​ឆ្នាំ​២០១៧​ថា លោក អូបាម៉ា ចាប់​ផ្តើម​ដឹង​ថា លោក​ដូចជា​មនុស្ស​ឆ្គួត​ម្នាក់​នៅ​ពេល​និយាយ​ទៅ​ដល់​លោក ត្រាំ។

ប្រតិកម្ម​ធំ​បំផុត​របស់​លោក អូបាម៉ា ដែល​ហៅ​លោក​ត្រាំ​ថា«ម៉ែ​ពុករលួយ»កើត​មាន​ឡើង បន្ទាប់​ពី​លោក​បាន​កត់​សំគាល់​ថា លោក​ ត្រាំ កំពុង​កាន់​ទូរសព្ទ​និយាយ​ជា​មួយ​លោក​ប្រធានាធិបតី​រុស៊្សី វ្លាឌីមៀរ ពូទីន ដោយ​គ្មាន​ជំនួយ​ការ​នៅ​លើ​ខ្សែ​បន្ទាត់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ businessinsider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម