ព័ត៌មានអន្ដរជាតិ
George W. Bush ប្រកាសចូលរួមពិធីស្បថស្បែឡើងកាន់តំណែងរបស់ លោក Joe Biden
អតីតប្រធានាធិបតីទី ៤៣ របស់អាមេរិក លោក George W. Bush នៅថ្ងៃពុធនេះ បានប្រកាសជាផ្លូវការ នឹងចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានាធិបតីសម្រាប់លោក Joe Biden ដែលយកឈ្នះប្រធានាធិបតី Donald Trump ក្នុងការបោះឆ្នោតអំឡុងខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមលោក Freddy Ford អ្នកនាំពាក្យរបស់លោក Bush អតីតប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ មានគម្រោងចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានាធិបតីផ្លូវការ ពីលោក Trump ទៅឲ្យលោក Biden ដែលនឹងធ្វើឡើងនាថ្ងៃ ២០ មករាខាងមុខ។
លោក Freddy Ford បាននិយាយថា អតីតប្រធានាធិបតី Bush និងភរិយា នឹងត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីងតោន ដើម្បីចូលរួមពិធីស្បថស្បែរឡើងកាន់តំណែងសម្រាប់ប្រធានាធិបតីថ្មី Joe Biden និងអនុប្រធានាធិបតី Kamala Harris។
ការប្រកាសរបស់លោក Bush បានធ្វើឲ្យអ្នកវិភាគយល់ឃើញយ៉ាងច្បាស់ពីការវិវត្តដ៏ចម្រូងចម្រាស់ក្នុងការបោះឆ្នោតអាមេរិកនាពេលកន្លងមក បើទោះជាលោក Trump នៅតែទាមទាររាប់សន្លឹកឆ្នោតឡើងវិញ និងចាត់ទុកលទ្ធផលបោះឆ្នោតមិនប្រក្រតីក្តី ប៉ុន្តែវត្តមានរបស់លោក George W. Bush គឺបង្ហាញពីការបង្រួបបង្រួមជាតិរវាងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ ដើម្បីដោះស្រាយវិបត្តិនយោបាយក្នុងប្រទេស៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


