Jeff Bezos ត្រៀមចុះចេញពីតំណែងជា នាយកប្រតិបត្តិ Amazon នៅថ្ងៃខួប ២៧ ឆ្នាំបង្កើតក្រុមហ៊ុន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

Jeff Bezos ត្រៀមចុះចេញពីតំណែងជា នាយកប្រតិបត្តិ Amazon នៅថ្ងៃខួប ២៧ ឆ្នាំបង្កើតក្រុមហ៊ុន

បានផុស

នៅ

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos នឹងលាឈប់ពីតំណែងជានាយកប្រតិបត្តិ ហើយនឹងក្លាយជា ប្រធាននាយកប្រតិបត្តិ នៅថ្ងៃទី ៥ ខែកក្កដា ខាងមុខ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ បុរសវ័យ ៥៧ ឆ្នាំរូបនេះ ក៏បានតែងតាំងប្រធានផ្នែកកុំព្យូទ័ររបស់ក្រុមហ៊ុន គឺលោក Andy Jassy ជាអ្នកស្នងតំណែងរបស់គាត់ផងដែរ ។

នៅដើមខែកុម្ភៈ ក្រុមហ៊ុនលក់រាយតាមអនឡាញធំជាងគេបំផុត នៅលើពិភពលោកមួយនេះ បានប្រកាសថា លោក Bezos នឹងចាកចេញពីតំណែងរបស់គាត់នៅរដូវក្តៅនេះ ។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Amazon លោក Bezos បាននិយាយថា “យើងបានជ្រើសរើសយកកាលបរិច្ឆេទនោះ សម្រាប់ការចាកចេញមួយនេះ ពីព្រោះវាជាមនោសញ្ចេតនាសម្រាប់ខ្ញុំ និងជាថ្ងៃដែលក្រុមហ៊ុន Amazon ត្រូវបានបង្កើក្នុងឆ្នាំ ១៩៩៤ ហើយរហូតមកដល់ពេល វាមានរយៈពេល ២៧ ឆ្នាំហើយ” ។

លោក Andy Jassy

អាជីវកម្មដែលគាត់បានចាប់ផ្តើមនៅក្នុងយានដ្ឋាន ជាច្រើនទសវត្សកន្លងមកនេះ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ពោលមានភាគហ៊ុនទីផ្សារ ១.៦៥ ពាន់ពាន់លានដុល្លារ ។

យោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា កាលពីថ្ងៃចន្ទលោក Bezos បានវ៉ាមហាសេដ្ឋីម៉ូដបារាំងលោក Bernard Arnault ម្ចាស់ក្រុមហ៊ុន Louis Vuitton Moet Hennessy ជាអ្នកមានបំផុតនៅលើពិភពលោក ជាមួយនឹងទឹកប្រាក់សុទ្ធប្រមាណ ១៨៩.២ ពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services