ព័ត៌មានអន្ដរជាតិ
ក្រុងហូជីមិញកំពុងគ្រោះថ្នាក់បំផុត ករណីឆ្លងកូវីដចេញពីក្រុមជុំនំគ្រីស្ទាន
នៅថ្ងៃអង្គារ៍ម្សិលមិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បាននិយាយថា ករណីឆ្លងកូវីដ-១៩ជាចង្កោមរបស់ក្រុមជំនុំគ្រីស្ទានក្នុងទីក្រុងហូជីមិញនៅ Revival Ekklesia Mission ពិតជា«គ្រោះថ្នាក់ខ្លាំងបំផុត» និង«ពិបាកគ្រប់គ្រងខ្លាំងបំផុត»។
ករណីឆ្លងទី១របស់ចង្កោមនេះបានកើតមានរោគសញ្ញាកាលពីពាក់កណ្តាលខែឧសភា ប៉ុន្តែវាមិនដល់២សប្តាហ៍ផង ទីក្រុងបានបញ្ជាក់ថា មានអ្នកជំងឺ៣នាក់ដំបូងគេបានទៅមន្ទីរពេទ្យក្នុងស្រុកមួយ។
លោក Long បានឲ្យដឹងថា ៖«យើងបានធ្វើឲ្យវីរុសសាយភាយឆ្លងដល់៤ទៅ៥ជំនាន់ឯណោះនៅក្នុងសហគមន៍ដោយពុំបានដឹងសោះ។ ហើយនៅពេលវារាលដាលស្ទើរ២ទៅ៣ដង ស្ថានភាពឥឡូវនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់»។

លោកថា ដោយមានការវិវត្តខ្លាំង ករណីឆ្លងជាក្រុមកាន់តែច្រើនឡើងទំនងជានៅក្នុងទីក្រុង ដែលជាប្រភពនៃការចម្លងដែលមនុស្សបានឆ្លងវីរុសដំបូងពាក់ព័ន្ធនឹងក្រុមបេសកកម្ម។
មន្ត្រីទីក្រុងបានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ជាចង្កោមនៅក្រុមជុំនំគ្រីស្ទាននៅខណ្ឌ Go Vap ដែលបណ្តាលឲ្យឆ្លងតៗគ្នានៅក្នុងក្រុមហ៊ុនជាច្រើន និងឧទ្យានឧស្សាហកម្ម៣កន្លែង។
លោក Long បាននិយាយដោយសំណាងទៅភាគខាងជើងខេត្ត Bac Giang ជាឧទាហរណ៍ថា ៖«ទីក្រុងហូជីមិញមានពលករ១.៦លាននាក់ ហើយវិធានការនៃការទប់ស្កាត់កូវីដ-១៩ក៏មិនបានល្អប្រសើរ វាអាចឈានទៅក្លាយជាវិបត្តិមួយ»។
ខេត្ត Bac Giang បានបិទឧទ្យានឧស្សាហកម្ម៤កន្លែងកាលពីខែមុន។ វានៅតែជាចំណុចកណ្តាលនៃការផ្ទុះកូវីដ-១៩ដែលមានជាង២៣០០នាក់ហើយ។
ការឆ្លងជាចង្កោមបានលេចឡើងកាលពីថ្ងៃពុធមុន ហើយលទ្ធផលធ្វើតេស្តវីរុសក្នុងចំណោមសមាជិកបេសកកម្មដែលបានឆ្លងត្រូវបានរកឃើញថា ពួកគេឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា B.1.167 ភាគច្រើន។
ការសិក្សាជាច្រើនបានបង្ហាញថា វាប្រើពេលតែ២ទៅបីថ្ងៃប៉ុណ្ណោះដើម្បីឆ្លងតរាលដាលទៅកន្លែងផ្សេងយ៉ាងលឿន។
រហូតដល់ពេលនេះ ទីក្រុងហូជីមិញរកឃើញអ្នកឆ្លងជាង២០០នាក់ដែលពាក់ព័ន្ធនឹងក្រុមបេសកកម្មគ្រីស្ទាននៅខណ្ឌ២០ក្នុងចំណោមខណ្ឌទាំង២២ ក្នុងនោះមានទាំងអ្នកធ្វើការនៅកន្លែងប្រើម៉ាស៊ីនត្រជាក់ដែលមានបរិយាកាសបិទជិតដូចជារោងចក្រនានានៅក្នុងឧទ្យានឧស្សាហកម្ម និងអគារការិយាល័យដែលជាកន្លែងងាយរាលដាល។

ប្រធានមន្ទីរសុខាភិបាលក្រុងលោក Nguyen Tan Binh បាននិយាយថា ៖«ហានិភ័យនៃការសាយភាយកូវីដ-១៩ពីសហគមន៍ចូលទៅក្នុងឧទ្យានឧស្សាហកម្មបានកើតមានរួចទៅហើយ។ បរិយាកាសធ្វើការរួមគ្នាដែលមានមនុស្សច្រើនបណ្តាលឲ្យការឆ្លងកាន់តែអាក្រក់»។
គ្រាន់តែក្រុមហ៊ុន Thien Tu FN នៅខណ្ឌ Tan Binh មានករណីឆ្លងកូវីដ-១៩ដល់បុគ្គលិក៣៤នាក់ ខណៈក្រុមហ៊ុនអភិវឌ្ឍ IDS Vision Solution Development នៅខណ្ឌ Tan Phu District មានបុគ្គលិកឆ្លង៩នាក់។
លោកបន្ថែមថា វាអាចទៅរួចដែលករណីឆ្លងជាចង្កោមចេញពីកក្រុមបេសកកម្មអាចនឹងមានប្រមាណ៥០០នាក់នៅក្នុងទីក្រុងហូជីមិញដោយសារករណីធ្វើតេស្តច្រើនណាស់ដែលកំពុងរង់ចាំលទ្ធផល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


