ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង AstraZeneca ផលិតនៅថៃចាប់ផ្តើមចែកចាយហើយ
នៅថ្ងៃពុធ ទី២ ខែមិថុនា ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca និង Siam Bioscience បានប្រកាសពីការត្រៀមខ្លួនរួចរាល់ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងការពារកូវីដ-១៩របស់ខ្លួនដែលផលិតក្នុងស្រុកដល់រដ្ឋាភិបាលថៃ។
សេចក្តីប្រកាសព័ត៌មានបាននិយាយថា វ៉ាក់សាំង AstraZeneca ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុករបស់ថៃ Siam Bioscience បានផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនទៅឲ្យក្រសួងសុខាភិបាលថៃបណ្តើរៗហើយ។ ប៉ុន្តែចំនួនដែលត្រូវបានផ្គត់ផ្គង់ជាបឋមនោះមិនត្រូវបានប្រកាសឲ្យដឹងឡើយ គ្រាន់តែដឹងថា ការផ្គត់ផ្គង់បានកំពុងចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ។

សេចក្តីប្រកាសព័ត៌មានបាននិយាយថា ៖«ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ផ្គត់ផ្គង់វ៉ាក់សាំងដែលផលិតក្នុងស្រុកលើកដំបូងដល់ក្រសួងសុខាភិបាលថៃ ដែលនេះជាការគាំទ្រដល់កម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ក្រសួង»។
សេចក្តីប្រកាសថា ៖«ការបែងចែកទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងចាប់ដំណើរការនៅក្នុងសប្តាហ៍ខាងមុខ»។
មុនពេលចាប់ផ្តើមផ្គត់ផ្គង់ ក្រុមហ៊ុន AstraZeneca និង Siam Bioscience ក៏បានរៀបចំកម្មវិធីមួយកាលថ្ងៃពុធដើម្បីជាការកត់សំគាល់នៃការបញ្ចេញវ៉ាក់សាំងលើកដំបូងរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃអង្គារ៍ថា វ៉ាក់សាំង AstraZeneca ចំនួន៦លានដូសនឹងត្រូវបានផ្គត់ផ្គង់នៅក្នុងខែនេះដែលរំពឹងថានឹងបានទទួលបាននៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


