Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស​ម៉ាឡេស៊ី​ប្រើ​ដ្រូន​ចាប់​កម្តៅ​រក​កូវីដ​-១៩​នៅ​ទី​សាធារណៈ

បានផុស

នៅ

ប៉ូលិស​ប្រទេស​ម៉ាឡេស៊ី​កំពុង​ប្រើ​ដ្រូន(drones)​ដើម្បី​ចាប់​​​មនុស្ស​ដែល​មាន​កម្តៅ​ខ្ពស់​នៅ​ក្នុង​ទី​សាធារណៈ​ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​ទប់​ស្កាត់​កូវីដ-១៩។ នេះ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចេញ​ផ្សាយ។

យោង​តាម​ទី​ភ្នាក់​ងាររដ្ឋ​ម៉ាឡេស៊ី Bernama បាន​ផ្សាយ​ថា ដ្រូន​ដែល​អាច​ចាប់​បានសីតុណ្ហភាព​ពី​ចម្ងាយ​​២០​ម៉ែត្រ​ពី​លើ​ នឹង​បង្ហាញ​សញ្ញា​ភ្លើង​ពណ៌​ក្រហមដល់​សមត្ថកិច្ច​ ប្រសិន​បើ​ឃើញ​នរណា​ម្នាក់​ដែល​មាន​កម្តៅ​ខ្ពស់។

ម៉ាឡេស៊ី​បាន​ដាក់​បំរាមបិទ​ខ្ទប់​ស្ទើរ​ពេញ​បន្ទុក​ទូទាំង​ប្រទេស​កាល​ពីសប្តាហ៍​មុន​ក្នុង​គោល​ដៅ​ទប់​ស្កាត់​ការ​រាល​ដាល​កូវីដ-១៩​ដែល​ឆ្លង​​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ដល់​៩​ពាន់​នាក់​កាល​ពី​ដាច់​ខែ​ឧសភា​ម។

ទោះ​បី​ជា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​​ធ្លាក់​ចុះ​​​ក៏ដោយ ក៏​អគ្គនាយក​សុខាភិបាល ​លោក Noor Hisham Abdullah បាន​ព្រមាន​ថា ករណី​​ផ្ទុះ​ឆ្លងកូវីដ-១៩​​ថ្មី និង​ករណី​ស្លាប់​ខ្លាំង​បំផុតដោយ​មិន​ដឹង​ពី​ប្រភព​ឆ្លង​​​ច្បាស់​លាស់។

ដ្រូន​របស់​ប៉ូលិស​ម៉ាឡេស៊ី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​​ថា ៖«ហេតុ​ផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ជា​ច្រើន​​គឺ​ទំនង​ជា​បណ្តាល​មក​ពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​នៅ​ក្នុង​សហគមន៍​ដែល​មាន​អត្រា​ឆ្លង និង​មរណភាព​ខ្ពស់។

ស្ថិត​ក្រោម​បំរាម​បិទ​ខ្ទប់ មនុស្ស​ពីរ​នាក់​ពី​គ្រួសារ​នីមួយ​ៗ​អាច​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ទិញ​វត្ថុ​ចាំបាច់។ មិន​អនុញ្ញា​ត​ឲ្យ​មាន​សកម្មភាព​កីឡា ឬ​ស្វែង​រក​ការព្យាបាល​នៅ​ជិត​ផ្ទះ​ទេ។ សាលា​រៀន ហាង ផ្សារត្រូវ​បាន​បិទ ប៉ុន្តែ​វិស័យ​ផលិតកម្ម​​​បន្ត​ប្រតិបត្តិការ​ដោយ​កាត់​បន្ថយ​កម្លាំង​ពល​កម្ម។

ប៉ួលិស​ម៉ាឡេស៊ី​ធ្លាប់​បាន​ព្រមាន​​​ថា​ ពួក​គេ​នឹង​ប្រើ​ដ្រូន​ដើម្បី​បង្ខំ​ឲ្យ​រឹត​ត្បិត​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​មន្ត្រី​នៅ​ក្នុង​តំបន់​មួយ​ចំនួន​បាន​អះអាង​ថា ពួគ​គេ​ចុះ​ពិនិត្យ​តាម​ផ្ទះ​ដើម្បី​ឲ្យ​ប្រាកដ​ច្បាស់​ថា ប្រជា​ជន​អនុវត្ត​តាម​គោលការណ៍​បំរាម។

លោក Rohaimi Md Isa អធិការ​ប៉ូលិសរដ្ឋTerengganu បាន​និយាយ​ថា មន្ត្រី​របស់​លោក​បាន​ចាប់​ផ្តើម​ប្រើ​ដ្រូន​ដើម្បី​ចាប់​អ្នក​ដែល​មាន​កម្តៅ​ខ្ពស់​តាម​ទី​សាធារណៈ​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ។

លោក​បញ្ជាក់​ថា ៖«ទោះ​ជា​យើង​មាន​ក្រុម​ធ្វើ​ការ​ចំនួន​១៥៧ក៏​ដោយ ក៏​ពួក​គេ​ធ្វើ​ការ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ ពួក​​គេ​មិន​អាច​បង្ហោះ​ដ្រូន​ឃ្លាំ​មើល​គ្រប់​កន្លែង​ទាំង​អស់​គ្នា​ពេល​តែ​មួយ​បាន​ទេ រាប់​ទាំង​ការ​រក​រោគ​សញ្ញា​លើ​បុគ្គល​ម្នាក់​ៗ​ក្នុង​ទី​សាធារណៈ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម