ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួន Alpha ឆ្លងនៅ ថៃដល់ទៅ៨៨%
យោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របានឲ្យដឹងថា ស្ទើរតែ៩០%នៃករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃគឺវីរុសបំប្លែងខ្លួន Alpha ដែលជាវីរុសរកឃើញដំបូងនៅចក្រភពអង់គ្លេស។
អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMS) លោកវេជ្ជបណ្ឌិត Supakit Sirilak បានឲ្យដឹងថា ការសិក្សាលើករណីចំនួន ៤ ១៨៥ នៅប្រទេសថៃបានធ្វើឡើងដោយមានសហការជាមួយមន្ទីរពិសោធរបស់សាកលវិទ្យាល័យនានាចាប់ពីខែមេសាដល់ខែមិថុនារកឃើញថា វីរុសបំប្លែងខ្លួន Alpha បានឆ្លងមនុស្សស្ទើរតែ ៣ ៧០៣នាក់ ឬស្មើ ៨៨.៤៨%។

លោកបន្តថា មានតែ៣៤៨ករណី ឬស្មើនឹង៨.៣២%ប៉ុណ្ណោះដែលត្រូវបានរកឃើញដោយវីរុសបំប្លែងខ្លួន Delta ដែលវីរុសនេះរកឃើញដំបូងនៅប្រទេសឥណ្ឌា និងមាន៩៨ករណី ឬស្មើ២.៣៤%ជាវីរុសបំប្លែងខ្លួន B.1 (dade G), B.1 (dade GH), B.1.1.1 (dade GR) ដែលវីរុសទាំងនេះរកឃើញដំបូងនៅប្រទេសចិន។
ជាមួយគ្នានេះ មានតែ ២៦ករណី ឬស្មើ ០.៦២%ឆ្លងដោយវីរុសបំប្លែងខ្លួន Beta ដែលវីរុសនេះរកឃើញដំបូងនៅអាហ្វ្រិក និងមាន១០ករណី ឬស្មើ ០.២៤%ជាវីរុសបំប្លែងខ្លួន B.1.524។
លោក Supakit បានលើកឡើងការសិក្សារបស់សុខភាពសាធារណៈអង់គ្លេស (PHE) និងអង្គការសុខភាពពិភពលោក (WHO) ដោយបានបញ្ជាក់ថា វីរុសបំប្លែងខ្លួន Alpha មានឥទ្ធិពលឆ្លងអាក្រក់ និងគ្រោះថ្នាក់ដល់អាយុជីវិតជាង បើប្រៀបធៀបនឹងវីរុសដើម។
លោកវេជ្ជបណ្ឌិត Supakit បន្តថា ទោះជាយ៉ាងណា ការចាក់វ៉ាក់សាំងនៅតែអាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួននេះ។

លោកបន្ថែមថា វីរុសបំប្លែងខ្លួន Delta (ឥណ្ឌា) ឆ្លងខ្លាំងជាងវីរុសបំប្លែងខ្លួន Alpha ប៉ុន្តែវាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ហើយវ៉ាក់សាំងក៏មានប្រសិទ្ធភាពការពារលើវាថែមទៀត។
លោកថា ទន្ទឹមជាមួយគ្នានេះ ករណីឆ្លងវីរុសបំប្លែងខ្លួន Beta បានចុះខ្សោយហើយ ប៉ុន្តែវានៅតែបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងជាងវីរុសដើម។
សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោកបានប្រកាសប្រើឈ្មោះវីរុសបំប្លែងខ្លួនជាអក្សរក្រិកដើម្បីជៀសទុទិដ្ឋិទៅលើប្រទេសដែលរកឃើញវីរុសបំប្លែងខ្លួនមុនគេ៕
សូមអានបន្ថែម៖ WHO ដាក់ឈ្មោះវីរុសបំប្លែងខ្លួនអង់គ្លេស ឥណ្ឌា និងផ្សេងទៀតដោយអក្សរក្រិក
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


