Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល គ្រោងឲ្យអ្នកធ្លាប់កើតជំងឺកូវីដ-១៩ មិនចាំបាច់ពាក់ម៉ាស់ក៏បាន

បានផុស

នៅ

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកំពុងរៀបចំវិធានការមួយ ដែលមិនតម្រូវឲ្យពាក់ម៉ាស់ទៀតទេ ចំពោះមនុស្សចាក់វ៉ាក់សាំងរួច ឬអ្នកឆ្លងជំងឺកូវីដ-១៩ហើយ។

Brazil's President Jair Bolsonaro speaks about the countrys hosting the 2021 Copa America during a ceremony announcing the Caixa public bank sponsorship of Brazilian sport, in Brasilia, at the Planalto Palace in Brasilia, Brazil, June 1, 2021. REUTERS/Ueslei Marcelino
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bolsonaro ដែលបានប្រឆាំងវិធានការបិទខ្ទប់និងគម្លាតសង្គម បាននិយាយនៅក្នុងសុន្ទរកថាមួយថា ការធ្វើចត្តាឡីស័ក គួរតែអនុវត្តសម្រាប់តែអ្នកឆ្លងជំងឺបានហើយ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Marcelo Queiroga បាននិយាយថា លោក Bolsonaro បានស្នើឲ្យគាត់សិក្សាលើការប្រើប្រាស់ម៉ាស់នៅប្រទេស ប្រេស៊ីល។

Covid-19: Brazil to get fourth health minister since pandemic began - BBC  News
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Marcelo Queiroga

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសប្តាហ៍នេះ លោករដ្ឋមន្ត្រីបានផ្តល់សក្ខីកម្ម នៅចំពោះមុខគណៈកម្មការស៊ើបអង្កេតរបស់ព្រឹទ្ធសភាថា ម៉ាស់គួរតែត្រូវបានប្រើដើម្បីការពារការឆ្លងរោគ។

គាត់ក៏បានជំទាស់ជាមួយលោក Bolsonaro ពាក់ព័ន្ធការប្រើប្រាស់ថ្នាំ Hydroxychloroquine ផងដែរ ដោយនិយាយថា មិនមានភស្តុតាងណាមួយបង្ហាញថា ថ្នាំគ្រុនចាញ់មួយនេះ មានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ កូវីដ-១៩ នោះទេ។

Brazil: More than 60,000 people died of Covid-19 in March - BBC News

ប្រជាជនប្រេស៊ីលជាង ៤៨០,០០០ នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលជាចំនួនអ្នកស្លាប់ដ៏អាក្រក់បំផុតលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសប្រេស៊ីលមានភាពយឺតយ៉ាវ ដោយយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រជាជនប្រេស៊ីលត្រឹមតែ​២៣,៦ភាគរយប៉ុណ្ណោះដែលទទួលបានការចាក់ដូសទី១ ហើយមានតែ ១០,២ភាគរយ ប៉ុណ្ណោះដែលបានទទួលដូសទី២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ចាក់វ៉ាក់សាំងយឺតយ៉ាវនិងកង្វះវិធានការទប់ស្កាត់ ប្រេស៊ីល ត្រៀមខ្លួនទទួលកូវីដ រលកទី៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម