ព័ត៌មានអន្ដរជាតិ
ថៃ កក់វ៉ាក់សាំង Pfizer-BioNTech ចំនួន ២០ លានដូស រំពឹងទទួលបានមុនដំណាច់ឆ្នាំនេះ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ បាននិយាយថា ប្រទេសថៃបានចុះហត្ថលេខា លើការបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន ២០ លានដូស ហើយនឹងត្រូវចែកចាយ មុនដំណាច់ឆ្នាំនេះ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ពេលវេលានៃការចែកចាយ និងការអនុម័តចាក់វ៉ាក់សាំង ដោយរដ្ឋបាលចំណីអាហារ និងឱសថថៃ នឹងត្រូវអនុវត្តក្នុងរយៈពេល ប្រហែលមួយខែទៀត ។

ទន្ទឹមនោះ ប្រទេសថៃក៏គ្រោងនឹងទិញវ៉ាក់សាំង ចាក់តែមួយដូស Johnson & Johnson ចំនួន ៥ លានដូសក្នុងឆ្នាំនេះផងដែរ ។
ប្រទេសថៃកំពុងប្រណាំងដើម្បីទទួលបានវ៉ាក់សាំង សម្រាប់យុទ្ធនាការចាក់ថ្នាំបង្ការរោគដ៏ធំរបស់ខ្លួន ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ពោលរយៈពេល ២ ខែ បន្ទាប់ពីប្រទេសនេះ ទទួលរងការផ្ទុះជំងឺកូវីដ ១៩ ដ៏ធំបំផុតរបស់ខ្លួន ក៏ដូចជាវីរុសបំប្លែងខ្លួនថ្មីជាដើម ។

បច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសថៃ កំពុងពឹងផ្អែកយ៉ាងខ្លាំងទៅលើវ៉ាក់សាំង AstraZeneca ផលិតក្នុងស្រុក ដែលបានបម្រុងទុកចំនួន ៦១ លានដូស ប៉ុន្តែរដ្ឋាភិបាលបានព្យាយាមរកប្រភពវ៉ាក់សាំងជាច្រើនផ្សេងទៀត ដើម្បីបំពេញតាមគោលដៅរបស់ខ្លួន ក្នុងការទទួលបាន ១០០ លានដូស នៅចុងឆ្នាំនេះ ។
គិតត្រឹមពេលនេះ ប្រជាជនថៃប្រមាណ ៤.១ លាននាក់ ក្នុងចំណោមប្រជាជនជាង ៦៦ លាននាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ស្ងាត់ៗ ឡាវ ត្រៀមចាក់វ៉ាក់សាំង Pfizer មួយទៀតដល់មនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


