ព័ត៌មានអន្ដរជាតិ
ពិសេសណាស់! ទួរគី កំពុងប្រើឧបករណ៍តេស្តលឿនបំផុតលើលោក រកឃើញកូវីដរយៈពេល ១០ វិនាទី និងប្រសិទ្ធភាព ៩៩ ភាគរយ
និយតករសុខភាពរបស់ប្រទេសទួរគី បានអនុម័តប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាណាណូដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រទួរគី ដើម្បីធ្វើតេស្តរកជំងឺកូវីដ ១៩ ដោយរកឃើញក្នុងរយៈពេលត្រឹមតែ ១០ វិនាទីប៉ុណ្ណោះ ជាមួយនឹងភាពត្រឹមត្រូវ ៩៩ ភាគរយ ។
លោក Bulend Ortac អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាណាណូ នៃសាកលវិទ្យាល័យ Bilkent ក្នុងរដ្ឋធានីអង់ការ៉ា បាននិយាយថា ប្រព័ន្ធតេស្តបច្ចេកវិទ្យាខ្ពស់ដែលមានឈ្មោះថា Diagnovir ត្រូវបានអនុម័តដោយអគ្គនាយកដ្ឋានសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល រួមជាមួយភ្នាក់ងារឱសថ និងឧបករណ៍វេជ្ជសាស្ត្រទួរគី ។

លោកបានប្រាប់ទីភ្នាក់ងារ Anadolu ថា “បច្ចេកវិទ្យាដែលយើងបានអភិវឌ្ឍសម្រាប់ការប្រើប្រាស់នៅក្នុងវិស័យនេះ បានបង្ហាញពីភាពត្រឹមត្រូវ ៩៩ ភាគរយ ហើយវាផ្តល់លទ្ធផលក្នុងរយៈពេល ៥ ទៅ ១០ វិនាទី ប្រសិនបើវិជ្ជមាន និង ២០ ទៅ ៣០ វិនាទី ប្រសិនបើអវិជ្ជមាន” ។
លោកបានបន្ថែមថា ចំណែករាល់ការធ្វើតេស្តតាម PCR មានកម្រិតកំហុសខ្ពស់ ហើយវាផ្តល់លទ្ធផលក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃឯណោះ បន្ទាប់ពីការឆ្លងមេរោគ ដូច្នេះវាត្រូវការពេលយូរ ទើបយើងសម្រេចបង្កើតឧបករណ៍ Diagnovir នេះឡើង ។

លោក Ortac បានបន្ថែមទៀតថា ការអះអាងពីប្រសិទ្ធភាពនេះធ្វើឡើង ក្រោយសាកលវិទ្យាល័យមួយនៅប្រទេសទួរគី បានប្រើប្រាស់ឧបករណ៍ Diagnovir ធ្វើតេស្តក្នុងពិធីបញ្ចប់ការសិក្សាប្រកបដោយសុវត្ថិភាព ដែលបានចូលរួមដោយមនុស្សប្រមាណ ១,២០០ នាក់ ។
គួរបញ្ជាក់ថា ឧបករណ៍តេស្ត Diagnovir ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅតាមកន្លែងជាច្រើនដូចជា ព្រលានយន្តហោះជាដើម ក៏ដូចជាក្នុងព្រឹត្តិការណ៍លេចធ្លោបំផុតមួយចំនួននៅលើពិភពលោក ខណៈសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ក៏ចង់បានវាប្រើដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


