ព័ត៌មានអន្ដរជាតិ
រដ្ឋអាជ្ញាតួកគីចោទប្រកាន់មន្ត្រីគ្រាក់ៗ១៣នាក់ជុំវិញភ្លើងឆេះក្លឹបរាត្រីសម្លាប់មនុស្ស២៩នាក់
រដ្ឋអាជ្ញានៅក្នុងប្រទេសតួកគីបានចោទប្រកាន់មន្ត្រីសាធារណៈចំនួន១៣នាក់ជុំវិញអគ្គីភ័យដែលបានសម្លាប់មនុស្ស២៩ នាក់នៅក្លឹបរាត្រីដែលកំពុងជួសជុលនៅរដ្ឋធានី អ៊ីស្តង់ប៊ុលកាលពីខែមេសា។ នេះយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៥ខែកញ្ញានេះ។

ទីភ្នាក់ងារព័ត៌មាន Anadolu របស់ប្រទេសតួកគី បានរាយការណ៍ថា ជនជាប់ចោទដែលរាប់បញ្ចូលទាំងមន្ត្រីបច្ចុប្បន្ន និងអតីតពីសាលាក្រុង Besiktas និងមន្ត្រីនៃអង្គភាពពន្លត់អគ្គីភ័យ ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១៧ ឆ្នាំ ពីបទរំលោភបំពានច្បាប់ និងបណ្តាលឱ្យមានមនុស្សស្លាប់ដោយសារការធ្វេសប្រហែស។
ការចោទប្រកាន់ដែលរៀបចំឡើងដោយការិយាល័យអគ្គរដ្ឋអាជ្ញាក្រុងអ៊ីស្តង់ប៊ុល បានកំណត់ភាពមិនស្របគ្នាក្នុងការត្រួតពិនិត្យសុវត្ថិភាព និងអាជ្ញាប័ណ្ណប្រតិបត្តិការដែលផ្តល់ដល់ការគ្រប់គ្រងរបស់ក្លឹបរាត្រីចាប់តាំងពីឆ្នាំ២០០៦។ លើសពីនេះតុលាការឧក្រិដ្ឋកម្មជាន់ខ្ពស់អ៊ីស្តង់ប៊ុល (Istanbul 33rd High Criminal Court) រួមបញ្ចូលគ្នានូវសំណុំរឿងនេះជាមួយនឹងការកាត់ទោសជនជាប់ចោទប្រាំបួននាក់ផ្សេងទៀត រួមទាំងម្ចាស់អាជីវកម្មផងដែរ ដែលពីមុនត្រូវបានចោទប្រកាន់ពីបទល្មើសស្រដៀងគ្នានេះ។
គួរបញ្ជាក់ថា ហេតុការណ៍អគ្គិសភ័យនេះបានកើតឡើងកាលពីខែមេសាបានសម្លាប់កម្មករដែលជាប់គាំង និងនិយោជិតនៅខាងក្នុងក្លឹបរាត្រី Masquerade ខណៈពេលដែលវាត្រូវបានបិទសម្រាប់ការជួសជុល។ កន្លែងនេះមានទីតាំងនៅជាន់ផ្ទាល់ដី និងជាន់ក្រោមនៃអគារលំនៅឋានកម្ពស់ ១៦ ជាន់ក្នុងសង្កាត់ Besiktas នៃទីក្រុង Istanbul។ ហេតុការណ៍នេះបានបណ្ដាលឲ្យមានមនុស្សស្លាប់២៩នាក់និង របួសរាប់សិបនាក់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


