ព័ត៌មានអន្ដរជាតិ
តួកគីចាប់ខ្លួនម្ចាស់សណ្ឋាគារ និងអ្នកពាក់ព័ន្ធ ខណៈកំហឹងសាធារណៈផ្ទុះឡើងខ្លាំង
អាជ្ញាធរតួកគីបានចាប់ខ្លួនមនុស្ស៩នាក់ពាក់ព័ន្ធនឹងការឆេះសណ្ឋាគារកាលពីថ្ងៃអង្គារនៅរមណីយដ្ឋានជិះស្គីដែលបានសម្លាប់មនុស្សរហូតដល់៧៦នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២២ខែមករានេះ។

ការចាប់ខ្លួននេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីមហាផ្ទៃ លោក Ali Yerlikaya នៅថ្ងៃពុធ ដោយរួមមានម្ចាស់សណ្ឋាគារផងដែរ ខណៈមានសំណួរកើនឡើងជុំវិញវិធានការសុវត្ថិភាពនៅនឹងកន្លែងកើតហេតុ។ មកដល់ពេលនេះសាកសពជនរងគ្រោះ៤៥នាក់ត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារ ខណៈសាសពនៅសល់កំពុងធ្វើតេស្ត DNA ដើម្បីកំណត់អត្តសញ្ញាណ។
រដ្ឋាភិបាលបានតែងតាំងព្រះរាជអាជ្ញាចំនួន៦រូប ដើម្បីដឹកនាំការស៊ើបអង្កេតលើការឆាបឆេះនេះ ដែលត្រូវបានគេជឿថាបានចាប់ផ្តើមនៅក្នុងផ្នែកភោជនីយដ្ឋាននៃសណ្ឋាគារ Grand Kartal កម្ពស់១២ជាន់ ស្ថិតនៅក្នុងរមណីយដ្ឋានជិះស្គី Kartalkaya នៅតំបន់ភ្នំ Bolu។ តំបន់នេះមានចម្ងាយ ២៩៥គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Istanbul គឺជាទិសដៅកំពូលមួយរបស់ទួរគី ដែលទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ក្នុងរដូវជិះស្គី។
អាជ្ញាធរកំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើង ខណៈសាក្សី និងរបាយការណ៍ ឲ្យដឹងថា ប្រព័ន្ធជូនដំណឹងរបស់សណ្ឋាគារបានបរាជ័យក្នុងការជូនដំណឹងដល់ភ្ញៀវ។ អ្នកនៅរស់រានមានជីវិតក្នុងចំណោមភ្ញៀវដែលបានចុះឈ្មោះចំនួន២៣៨នាក់បានរាយការណ៍ថា មិនមានការជូនដំណឹងអំពីអគ្គីភ័យក្នុងអំឡុងពេលនៃឧបទ្ទវហេតុនោះទេហើយថាពួកគេត្រូវដើរតាមច្រករបៀងដែលពោរពេញដោយផ្សែងនៅក្នុងភាពងងឹតទាំងស្រុង។ ភ្ញៀវក្នុងសណ្ឋាគារខ្លះបានរត់គេចខ្លួនពីភ្លើងតាមរយៈបង្អួចដើម្បីគេចខ្លួន។
ភាគីសណ្ឋាគារបានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ហើយបានសន្យាសហការពេញលេញជាមួយនឹងការស៊ើបអង្កេត។ ទន្ទឹមនឹងនេះ ប្រធានាធិបតី Recep Tayyip Erdogan ក៏បានប្រកាសថ្ងៃកាន់ទុក្ខជាតិមួយនៅថ្ងៃពុធនេះផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


