Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា បញ្ជូនកងទ័ព ២០ម៉ឺននាក់ ទៅព្រំដែនជាប់ ចិន ស្របពេលស្ថានការណ៍ កាន់តែតានតឹង

បានផុស

នៅ

ប្រទេសឥណ្ឌា បានដាក់ពង្រាយកងទ័ពចំនួន៥ម៉ឺននាក់បន្ថែមទៀត នៅតាមព្រំដែនហិមាល័យ មានជម្លោះជាមួយប្រទេសចិន ដែលនេះជាការបង្ហាញកម្លាំងដ៏សំខាន់ ដល់គូប្រជែងនុយក្លេអ៊ែររបស់ខ្លួន។

ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ឥណ្ឌាបានបញ្ជូនទាហាននិងយន្ដហោះចម្បាំងទៅព្រំដែន ដោយនាំឲ្យកងទ័ពសរុបកើនដល់ទៅ ២០០,០០០ នាក់ ពោលគឺកើនឡើង ៤០ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។

ភាគីទាំងពីរ បានប៉ះទង្គិចគ្នានៅទីតាំងសមរភូមិជួរភ្នំ កាលពីឆ្នាំមុន ដែលបណ្តាលឲ្យទាហានជាង ២០ នាក់ស្លាប់ នៅក្នុងថ្ងៃបង្ហូរឈាមបំផុតចាប់តាំងពីសង្គ្រាមចិន – ឥណ្ឌាឆ្នាំ ១៩៦២។

យ៉ាងណាក្តី គេមិនទាន់ច្បាស់ទេថាតើ ចិនមានកងទ័ពប៉ុន្មាននាក់នៅទីនោះ ប៉ុន្តែចិនបានពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាមួយនឹងការស្ថាបនាផ្លូវយន្តហោះ លេណដ្ឋានធន់នឹងគ្រាប់បែកសម្រាប់យន្តហោះចម្បាំង កាំភ្លើងធំនិងបន្ទាយ។

With eye on China, India shifts 50,000 additional troops to border in  historic move: Report | India News | Zee News

ទីក្រុងប៉េកាំង ក៏បានបញ្ជូនកាំភ្លើងធំ រថក្រោះ កាំជ្រួចមីស៊ីលប្រឆាំងយន្ដហោះនិងយន្តហោះចម្បាំងជាច្រើនគ្រឿងផងដែរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ប្រភពមួយបាននិយាយថា ការដាក់ពង្រាយថ្មីរបស់ឥណ្ឌា នឹងអនុញ្ញាតឲ្យមេបញ្ជាការមានជម្រើសច្រើន ប្រសិនបើរងការវាយប្រហារនិង វិធីសាស្ត្រដែលគេស្គាល់ថា “ការពារ វាយបក”។

តំបន់ Ladakh នៅចុងភាគខាងជើង ត្រូវបានគេមើលឃើញថា មានការកើនឡើងនូវចំនួនកងទ័ពច្រើនបំផុតពីភាគីទាំងសងខាង។ វាជាតំបន់ដែលទាហានឥណ្ឌានិងចិន ផ្ទុះអាវុធដាក់គ្នាជាច្រើនដងកាលពីឆ្នាំមុន។

ក្រៅពី Ladakh, ប្រទេសឥណ្ឌាបានបញ្ជូនទាហានបន្ថែម ទៅព្រំដែនផ្សេងទៀតរបស់ខ្លួនជាប់ប្រទេសចិន រួមទាំងនៅតាមតំបន់ខ្ពង់រាបទីបេភាគខាងត្បូងរវាងនេប៉ាល់និងប៊ូតង់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន បង្កើនការចំណាយដល់ទៅ២១០ពាន់លានដុល្លារលើវិស័យការពារជាតិ ទោះមានបំណុលនិងជំងឺរាតត្បាតកូវីដ១៩

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម