ព័ត៌មានអន្ដរជាតិ
កងទ័ពអ៊ីស្រាអែលចាប់ខ្លួននាយក និងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យធំរបស់ហ្គាហ្សា
យោងតាមរបាយការណ៍របស់វេជ្ជបណ្ឌិត និងប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានចាប់ខ្លួននាយកមន្ទីរពេទ្យ al-Shifa ដែលជាកន្លែងព្យាបាលដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
លោក Khalid Abu Samra ប្រធាននាយកដ្ឋាននៅមន្ទីរពេទ្យបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ថា លោក Muhammad Abu Salmiya ត្រូវបានចាប់ខ្លួនរួមជាមួយវេជ្ជបណ្ឌិតជាន់ខ្ពស់ជាច្រើនផ្សេងទៀត។ ការចាប់ខ្លួននេះក៏ត្រូវបានរាយការណ៍ដោយអាជ្ញាធរផ្សព្វផ្សាយអ៊ីស្រាអែលផងដែរ ហើយត្រូវបានបញ្ជាក់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ។
ក្រសួងសុខាភិបាលរបស់ហ្គាហ្សាបាននិយាយថា ខ្លួនចង់បានការពន្យល់ពីអង្គការសុខភាពពិភពលោក ស្របពេលដែលក្រុមគ្រូពេទ្យកំពុងធ្វើដំណើរក្នុងក្បួនរថយន្តរបស់អង្គការសុខភាពពិភពលោកជាមួយអ្នកជំងឺ ស្រាប់តែពួកគេត្រូវបានបញ្ឈប់សកម្មភាព និងឃុំខ្លួនដោយកងកម្លាំងអ៊ីស្រាអែលទៅវិញ។
លោក Ashraf al-Qudra អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា បច្ចុប្បន្នអង្គការសុខភាពពិភពលោកមិនទាន់ផ្ដល់ដំណឹងពីមូលហេតុនៃការចាប់ខ្លួនឡើយ ខណៈគ្រូពេទ្យនៅសល់ផ្សេងទៀតកំពុងបារម្ភពីសុវត្ថិភាពចំពោះអ្នកចាប់ខ្លួន ព្រោះពួកគេអាចនឹងត្រូវបានសម្លាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាសបានថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួនប្រធានមន្ទីរពេទ្យ និងសហការីរបស់គាត់ ដោយអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃអង្គការកាកបាទក្រហម និងអង្គការអន្តរជាតិផ្សេងទៀត ជួយអន្តរាគមន៍ដើម្បីឱ្យមានការដោះលែងជាបន្ទាន់។
លោក Tareq Abu Azzoum អ្នកសារព័ត៌មានរបស់ Al Jazeera រាយការណ៍ពីភាគខាងត្បូងតំបន់ហ្គាហ្សា នៅថ្ងៃព្រហស្បតិ៍ថា ប៉ុន្មានថ្ងៃមុនការចាប់ខ្លួនប្រធានមន្ទីរពេទ្យ គ្រូពេទ្យប៉ាឡេស្ទីនពីរនាក់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែលផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Aljazeera
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


